បាល់ទាត់អន្តរជាតិ
Benzema តែតមួយគ្រាប់នៅម៉ោងបន្ថែម ជួយឲ្យ Real Madrid បន្តដំណើរទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័តនៃក្របខណ្ឌ UCL (មានវីដេអូ)

ក្លឹបតោខៀវ Chelsea បានអស់ឱកាស ក្នុងនាមជាអតីតម្ចាស់ជើងឯកទ្វីបអឺរ៉ុប ក្រោយពីចាញ់ Real Madrid ក្នុងលទ្ធផលសរុបការប្រកួតទាំងពីរជើងគឺ 4 ទល់នឹង 5។
ក្នុងការប្រកួតដ៏ស្វិតស្វាញកាលពីរំលងអាធ្រាតយប់មិញ ក្រុមទាំងពីរបានបញ្ចប់ទៅក្នុងលទ្ធផល គឺក្លឹបតោខៀវ Chelsea ឈ្នះ 3 ទល់នឹង 2។ ប៉ុន្តែទោះបីជា Chelsea ឈ្នះក៏ពិតមែន តែសរុបគ្រាប់បាល់ទាំងពីរជើង Real Madrid ចំណេញលើស Chelsea មួយគ្រាប់។
ខ្សែប្រយុទ្ធ Karim Benzema នៅតែជាវីរៈបុរសដែលជួយសង្គ្រោះ Real Madrid ឲ្យឡើងទៅវគ្គបន្តទៀត ដោយគាត់បានតែតគ្រាប់បាល់មួយគ្រាប់នៅម៉ោងបន្ថែម នាទីទី 96 ដែលចូលរួម Assists ពីខ្សែប្រយុទ្ធ Vinicius Junior។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម