បាល់ទាត់អន្តរជាតិ
ខ្លះៗអំពីការប្រកួតរវាងក្រុមជម្រើសជាតិអាហ្សង់ទីន និងក្រុមជម្រើសជាតិក្រូអាត នៅម៉ោង 2 រំលងអាធ្រាតនេះ

នៅម៉ោង 2 រំលងអាធ្រាតនេះ គឺជាការប្រកួត FIFA World Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័តរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន ដែលមកពីទ្វីបអាមេរិកខាងត្បូង និងក្រុមជម្រើសជាតិក្រូអាត ដោយក្រុមទាំង 2 សុទ្ធតែឡើងមកវគ្គនេះ តាមរយៈជ័យជំនះលើបាល់ប៉េណាល់ទីកាត់សេចក្ដីដូចគ្នា។
យ៉ាងណាមិញ ការប្រកួតចុងក្រោយដែលក្រុមទាំង 2 បានជួបគ្នា គឺក្រុមជម្រើសជាតិអាហ្សង់ទីន បានចាញ់ក្រូអាត 3 ទល់នឹង 0 ដែលជាការប្រកួតវគ្គជម្រុះក្នុងពូលនៃពានរង្វាន់ FIFA World Cup ឆ្នាំ 2018។
ខាងក្រោមនេះ គឺជាជម្រើស 11 នាក់ដំបូងដែលអាចនឹងប្រើប្រាស់នៅក្នុងការប្រកួតរំលងអាធ្រាតនេះ។ អាហ្សង់ទីនអាចនឹងប្រើប្រាស់កីឡាករ៖ E. Martinez; Molina, Romero, Otamendi, Tagliafico; Fernandez, De Paul, Mac Allister; Di Maria, Messi, Alvarez។ ក្រុមជម្រើសជាតិក្រូអាតអាចប្រើប្រាស់៖ Livakovic; Juranovic, Gvardiol, Lovren, Sosa; Modric, Brozovic, Kovacic; Pasalic, Kramaric, Perisic។
ប្រភព: Sportsmole