បាល់ទាត់អន្តរជាតិ
ក្លឹបហង្សក្រហម Liverpool កំពុងពិចារណាផ្ទេរ James Maddison

ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅលើខ្សែបម្រើរបស់ក្លឹប Leicester City គឺកីឡាករ James Maddison ជាគោលដៅផ្ទេរដ៏មានសក្តានុពលមួយសម្រាប់ពួកគេនៅដើមឆ្នាំ 2023 ខាងមុខនេះ។
យ៉ាងណាមិញ James Maddison ទើបនឹងទទួលបានការខកចិត្ត ដោយមិនបានចូលលេងក្នុងការប្រកួតបើកឆាក 2 ប្រកួតរបស់អង់គ្លេសនៅ World Cup ព្រោះមានបញ្ហារបួស ហើយនៅពេលនេះក្រុមតោកំណាចរបស់អង់គ្លេសក៏បានហាលអាវក្រោមថ្វីជើងរបស់ក្រុមជម្រើសជាតិបារាំង។
ទោះបីជាយ៉ាងណាក៏ដោយ James Maddison នៅតែជាតារាឆ្នើមដែលលេចធ្លោរខ្លាំងនៅ Premier League ដោយកីឡាករវ័យ 26 ឆ្នាំរូបនេះបានរួមចំណែករកបានគ្រាប់បាល់ 7 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 4 ដង ក្នុងការបង្ហាញខ្លួនចំនួន 13 ប្រកួតនៅរដូវកាលនេះ។
យោងទៅតាមរបាយការណ៍ពី Fichajes បានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool កំពុងតាមដានពីស្ថានភាពរបស់ James Maddison ដើម្បីអាចចរចាផ្ទេរខ្សែបម្រើរូបនេះនៅពេលឆាប់ៗខាងមុខ។ របាយការណ៍ដដែលនេះដែរ ក៏បានអះអាងថា Jude Bellingham របស់ Borussia Dortmund និង Enzo Fernandez របស់ Benfica ក៏ស្ថិតក្នុងបញ្ជីគោលដៅដែលលោក Jurgen Klopp ចង់បានផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល
-
បាល់ទាត់អន្តរជាតិ2 days ago
មុនប៉ះគ្នាជាមួយហង្សក្រហម Cristian Romero ប្រាប់ឈ្មោះខ្សែការពារម្នាក់ ដែលល្អជាង Van Dijk
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាការិនីស្រស់ស្អាត Maria Markovic ប្រាប់ឈ្មោះកីឡាករល្អបំផុតរវាង Cristiano Ronaldo និង Lionel Messi