បាល់ទាត់អន្តរជាតិ
ក្រោយចាញ់អាហ្សង់ទីន 3-0 គ្រូក្រូអាតថា Messi ជាកីឡាករល្អបំផុតក្នុងពិភពលោក

គ្រូបង្វឹកក្រុមជម្រើសជាតិក្រូអាតលោក Zlatko Dalic បានបង្ហាញការកោតសរសើរចំពោះទម្រង់លេងរបស់ Lionel Messi នៅក្នុងការប្រកួតកាលពីរំលងអាធ្រាតយប់មិញនេះ បន្ទាប់ពីក្រុមរបស់លោកបានចាញ់ក្រុមជម្រើសជាតិអាហ្សង់ទីន 3-0 ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2022។
យ៉ាងណាមិញ Lionel Messi បានទទួលពានរង្វាន់ជាកីឡាករល្អប្រចាំការប្រកួតរបស់ពួកគេជាមួយក្រូអាត បន្ទាប់ពីស៊ុតបញ្ចូលទី 1 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 1។ ខ្សែប្រយុទ្ធវ័យ 35 ឆ្នាំ Lionel Messi បានស៊ុតបាល់ប៉េណាល់ទីយ៉ាងល្អនៅនាទីទី 34 បន្ទាប់ពីអ្នកចាំទី Dominik Livakovic បង្កកំហុសទៅលើ Julian Alvarez។ លើសពីនេះទៅទៀត Lionel Messi បានបង្កើតឲ្យមានគ្រាប់បាល់ 2 គ្រាប់បន្ថែមទៀត ជួយឲ្យអាហ្សង់ទីន ឡើងទៅកាន់វគ្គផ្ដាច់ព្រ័តនៃពានរង្វាន់ FIFA World Cup។
ទាំងនេះបានធ្វើឲ្យលោក Zlatko Dalic សរសើរប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះថា ជាកីឡាករល្អបំផុតនៅក្នុងពិភពលោក។ លោក Zlatko Dalic បាននិយាយថា៖ “គ្មានអ្វីត្រូវនិយាយច្រើនទៀតអំពី Messi ទេ។ គាត់ជាកីឡាករល្អបំផុតក្នុងពិភពលោក និងគ្រោះថ្នាក់ខ្លាំងបំផុតនាពេលបច្ចុប្បន្ន។ នេះគឺជា Messi ពិតប្រាកដដែលយើងទាំងអស់គ្នាបានឃើញ”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ21 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ