Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប​យក្ស​បារាំង PSG នឹង​ចុះ​ហត្ថលេខា​ផ្ទេរ Ousmane Dembele ប្រសិន​បើ​ពួក​គេ​បាត់បង់ Messi រឺ Mbappe

Published

on

ក្លឹប​យក្ស​បារាំង Paris Saint-Germain អាច​នឹង​ព្យាយាម​ជា​ថ្មី​ម្ដង​ទៀត ដើម្បី​ផ្ទេរ​ខ្សែប្រយុទ្ធ​ស្លាប Ousmane Dembele របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona ប្រសិន​បើ Kylian Mbappe រឺ Lionel Messi សម្រេច​ចិត្ត​ចាកចេញ​ពី​ក្លឹប​នៅ​ឆ្នាំ​ក្រោយ។

យ៉ាង​ណា​មិញ​កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​បាន​ក្លាយ​ទៅ​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន កាល​ពី​រដូវ​ក្តៅ​កន្លង​ទៅ នៅ​ពេល​ដែល​កុងត្រា​របស់​គាត់​នៅ Camp Nou បាន​ផុត​កំណត់ ហើយ​គាត់​ត្រូវ​បាន​គេ​គិត​ថា​នឹង​ចាកចេញ​ពី​ទឹកដី​កាតាឡាន់​នៅ​ពេល​នោះ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ PSG ក៏​បាន​ទាក់ទង​ដើម្បី​ផ្ទេរ​ខ្សែ​ប្រយុទ្ធ​វ័យ 25 ឆ្នាំ​រូប​នេះ​ដែរ។ យ៉ាងណា ចុងក្រោយ Barcelona បាន​បញ្ចុះ​បញ្ចូល​ឲ្យ​គាត់​បន្ត​កុងត្រា​ថ្មី​រយៈ​ពេល 2 ឆ្នាំ​បន្ថែម​ទៀត។

យោង​តាម​សារព័ត៌មាន El Nacional បាន​ឲ្យ​ដឹង​ថា ក្លឹប​បារាំង PSG បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​ដំណើរ​ការ​ផ្ទេរ Ousmane Dembele ជា​ថ្មី​ម្ដង​ទៀត ខណៈ​ដែល​កីឡាករ​រូប​នេះ​មាន​លក្ខខណ្ឌ​ផ្ទេរ​ចេញ​ពី Barcelona ត្រឹមតែ 50 លានអឺរ៉ូ (43 លានផោន) តែ​ប៉ុណ្ណោះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២