Connect with us

បាល់ទាត់អន្តរជាតិ

តើ Barcelona នឹង​ប្រើប្រាស់​ទម្រង់​លេង​បែប​ណា នៅ​ពេល​មាន​វត្តមាន​របស់ Robert Lewandowski?

Published

on

យោង​តាម​របាយការណ៍​ចុងក្រោយ​មួយ​ដែល​ផ្សាយ​ដោយ Interia Sport បាន​អះអាង​ថា ក្លឹប​អ្នក​មាន​បុណ្យ Barcelona បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​ខ្សែ​ប្រយុទ្ធ​កំពូលរបស់ក្លឹប Bayern Munich គឺ​កីឡាករ Robert Lewandowski ហើយ មុន​ពេល​ការ​ផ្ទេរ​ត្រូវ​បាន​បើក នា​រដូវក្តៅ​ខាង​មុខ​នេះ។

កីឡាករ​វ័យ 33 ឆ្នាំ​រូបនេះ​បាន​ចូល​រួម​ជា​មួយ Bayern Munich តាំង​ពី​ឆ្នាំ 2014 ហើយ​ក៏​ធ្លាប់​បាន​ឈ្នះ​ពាន​ស្ទើរ​គ្រប់​សព្វ​បែប​យ៉ាង​ជាមួយ​ក្លឹប​ផង​ដែរ ដែល​មាន​ទាំង​ពាន​ក្នុង​លីគ Bundesliga, ពាន UEFA Champions League, Polish Super Cup និង UEFA super cup ជាដើម។

តើ​ក្លឹប FC Barcelona នឹង​រៀប​ទម្រង់​លេង​បែប​ណា ពេល​មាន​វត្តមាន​របស់ Robert Lewandowski?

Lewandowski និង Aubameyang គឺ​ជា​ជម្រើស​ដែល​ត្រូវ​ផ្លាស់​ប្ដូរ​គ្នា​លេង។ ដោយ​ឡែក Aubameyang បាន​​ក្លាយ​ជា​​កីឡាករ​ដ៏​សំខាន់​ម្នាក់​​សម្រាប់ Barcelona ចាប់​​តាំង​​ពី​​បាន​​ចុះ​ហត្ថលេខា​កាល​ពី​ខែ​មករា​មក។ កីឡាករវ័យ 32 ឆ្នាំ Pierre-Emerick Aubameyang បាន​ស៊ុត​បញ្ចូលទី​បាន 9 គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន 13 ប្រកួត​សម្រាប់​ក្លឹប Barcelona ហើយ​គាត់​កំពុង​បង្ហាញ​ទម្រង់​លេង​កាន់​តែ​លេច​ធ្លោរ​ខ្លាំង​ឡើង​ពី​មួយ​ប្រកួត ទៅ​មួយ​ប្រកួត។

ប៉ុន្តែ​​ប្រសិន​បើ Lewandowski ផ្ទេរ​មក​​នោះ ខ្សែ​ប្រយុទ្ធ​ Lewandowski អាច​នឹង​ជា​ជម្រើស 11 នាក់​ដំបូង ហើយ Aubameyang នឹង​រងចាំ​ប្ដូរ​ចូល។

ប្រភព: Barcauniversal

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២