បាល់ទាត់អន្តរជាតិ
ក្លឹបធំៗ 3 កំពុងចាប់អារម្មណ៍លើខ្សែបម្រើ Rodrigo Bentancur

ក្លឹបហ្សងក្រហម Liverpool, Real Madrid និង Manchester United ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Rodrigo Bentancur ដែលបច្ចុប្បន្នជាកីឡាកររបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur។
យ៉ាងណាមិញកីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះបានមកដល់ទីក្រុងឡុងដ៍ខាងជើង ដោយផ្ទេរពីក្លឹបសេះបង្កង់ Juventus ក្នុងកំឡុងទីផ្សារដោះដូរកីឡាករខែមករាដើមឆ្នាំនេះ។ ភ្លាមៗនោះខ្សែបម្រើរូបនេះបានក្លាយជាកីឡាករដ៏សំខាន់របស់ក្លឹប Tottenham Hotspur និងតែងតែជាជម្រើស 11 នាក់ដំបូងក្រោមការដឹកនាំរបស់លោក Antonio Conte។
Rodrigo Bentancur បានចាប់ដៃគូគ្នាលេងបានយ៉ាងល្អជាមួយខ្សែបម្រើ Emile Hojbjerg ក្នុងពាក់កណ្តាលរដូវកាលដំបូងរបស់គាត់នៅទឹកដីអង់គ្លេស ហើយបានដើរតួយ៉ាងសំខាន់ក្នុងការប្រកួតជម្រុះនៅ UEFA Champions League របស់ក្លឹប Tottenham Hotspur ផងដែរ។
ដោយឡែកកីឡាករវ័យ 25 ឆ្នាំរូបនេះស្ថិតនៅក្រោមកុងត្រារបស់ក្លឹបបច្ចុប្បន្ន Tottenham Hotspur រហូតដល់ចុងបញ្ចប់នៃរដូវកាលឆ្នាំ 2025-2026 ប៉ុន្តែក្រុមធំៗជាច្រើនត្រូវបានគេជឿថា បាននឹងកំពុងតាមដានពីការវិវត្តន៍នៃទម្រង់លេងដ៏ល្អរបស់ខ្សែបម្រើឆ្នើមរូបនេះ។ យោងតាមរបាយការណ៍ពី El Crack Deportivo បានឲ្យដឹងថា ក្លឹបអធិរាជស Real Madrid, Manchester United និង Liverpool សុទ្ធតែមានចំណាប់អារម្មណ៍លើការផ្ទេរ Rodrigo Bentancur បើទោះបីជា Tottenham Hotspur ហាក់ដូចជាមិនចង់លក់កីឡាកររូបនេះក៏ដោយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi