បាល់ទាត់អន្តរជាតិ
ក្លឹបបិសាចក្រហម អាចនឹងដាក់ Jadon Sancho ឲ្យខ្ចីជើងទៅក្លឹបផ្សេងនៅខែមករាឆ្នាំក្រោយ

យោងតាមរបាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United អាចនឹងអនុញ្ញាតឲ្យខ្សែប្រយុទ្ធស្លាប Jadon Sancho ចាកចេញពីក្លឹបក្នុងលក្ខខណ្ឌខ្ចីជើងក្នុងអំឡុងទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខនេះ។
យ៉ាងណាមិញដំបូងឡើយក្លឹបបិសាចក្រហម បានចុះហត្ថលេខាលើ Jadon Sancho ក្នុងឆ្នាំ 2021 ដោយពេលនោះមានការប្រកួតប្រជែងពីក្លឹបធំៗជាច្រើន។ យ៉ាងណាខ្សែប្រយុទ្ធស្លាបរូបនេះបានផ្ទេរមក Old Trafford បានសម្រេចជាមួយនឹងតម្លៃផ្ទេរ 85 លានអឺរ៉ូ។
ទោះជាយ៉ាងណាក៏ដោយ Jadon Sancho មិនបានរក្សាទម្រង់លេងដ៏ល្អដែលគាត់មានកាលពីនៅក្លឹប Borussia Dortmund ឡើយ ដែលវាខុសពីអ្វីដែលអ្នកគាំទ្ររំពឹងទុក។ នៅរដូវកាលដំបូងរបស់គាត់នៅ Old Trafford កីឡាករសញ្ជាតិអង់គ្លេសរូបនេះរកបានគ្រាប់បាល់ត្រឹមតែ 5 គ្រាប់ និង Assists 3 ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួនចំនួន 38 ប្រកួតនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់របស់ក្លឹប។
យោងតាមរបាយការណ៍ពី TEAMtalk បានឲ្យដឹងថា Jadon Sancho អាចត្រូវដាក់ឲ្យខ្ចីជើងទៅក្លឹបផ្សេង ដើម្បីឲ្យគាត់មានទំនុកចិត្ត និងទម្រង់លេងល្អឡើងវិញ។ ថ្វីត្បិតតែ Manchester United ទើបតែបាត់បង់ Cristiano Ronaldo ក៏ដោយ ប៉ុន្តែពួកគេត្រូវតែបង្ខំចិត្តធ្វើបែបនេះ ដើម្បីឲ្យ Sancho មានទម្រង់លេងដល់ចំណុចកំពូលដូចពីមុនវិញ។
ប្រភព: Sportsmole