Connect with us

បាល់ទាត់អន្តរជាតិ

ប្រធាន​ក្លឹប Porto ប្រាប់​ថា ក្លឹប​របស់​លោក​នៅ​តែ​បើក​ចំហរ​សម្រាប់ Cristiano Ronaldo ជា​និច្ច

Published

on

ថ្មីៗ​នេះ​ប្រធាន​ក្លឹប FC Porto លោក Pinto da Costa បាន​លើក​ឡើង​ថា គាត់​នៅ​តែ​​បើក​ចំហរ​ក្នុង​ការ​ចុះហត្ថលេខា​លើ​អតីត​ខ្សែប្រយុទ្ធ​របស់​ក្លឹប​បិសាចក្រហម Manchester United គឺ​កីឡាករ Cristiano Ronaldo ជា​និច្ច ប្រសិន​បើ​តារា​ឆ្នើម​រូប​នេះ​អាច​ចរចា​ត្រូវគ្នា​ជាមួយ​ក្លឹប​របស់​លោក។

យ៉ាង​ណា Da Costa បាន​លើក​ឡើង​ផង​ដែរ​​ថា ក្លឹប FC Porto របស់​ខ្លួន​មិន​អាច​មាន​លទ្ធភាព​រ៉ាប់រង​លើ​​ប្រាក់​ខែ​ដែល Cristiano Ronaldo ធ្លាប់​ទទួល​បាន​នោះ​​ឡើយ ដែល​ដូច​ទៅ​នឹង​ក្លឹប​ដទៃ​ទៀត​នៅ​ក្នុង​​ប្រទេស​ព័រទុយហ្គាល់​ដែរ។ លើស​ពី​នេះ​ទៀត Da Costa បាន​អះអាង​ទៀត​ថា គ្មាន​ក្លឹប​ណា​មួយ​នៅ​ក្នុង​ប្រទេស​កំណើត​របស់ Cristiano Ronaldo អាច​រ៉ាប់រង​លើ​ប្រាក់​ខែ​ដ៏​ច្រើន​របស់​គាត់​បាន​ទេ។

ខ្សែ​ប្រយុទ្ធ​ឆ្នើម Cristiano Ronaldo បច្ចុប្បន្ន​​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន​បន្ទាប់​ពី​បាន​ចប់​កុងត្រា​ជាមួយ​ក្លឹប Manchester United កាល​ពី​ខែ​មុន។ ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ​កំពុង​ហ្វឹកហាត់​នៅ​ទីលាន​របស់​ក្លឹប Real Madrid ខណៈ​ដែល​ការ​ផ្ទេរ​ទៅ​ក្លឹប​ណាមួយ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២