Connect with us

បាល់ទាត់អន្តរជាតិ

អតីត​កីឡាករ​ម្នាក់​របស់​ក្លឹប​បិសាចក្រហម​លើក​ឡើង​ថា គាត់​ចង់​ឲ្យ​អាហ្សង់ទីន​ឈ្នះ​បារាំង ព្រោះ​ដើម្បី Messi…

Published

on

អតីត​តារា​ឆ្នើម​របស់​ក្លឹប​បិសាចក្រហម Manchester United លោក Antonio Valencia បាន​បង្ហើប​ឲ្យ​ដឹង​ថា គាត់​ចង់ឃើញ Lionel Messi និង​អាហ្សង់ទីន​ឈ្នះពាន World Cup បើ​ទោះ​បី​ជា​ការ​និយាយ​បែប​នេះ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​របស់​ខ្លួន​មិន​សូវ​សប្បាយ​ចិត្ត​ក៏​ដោយ។

ជា​ការ​ពិត​ណាស់ Lionel Messi នៅ​សល់​បេសកកម្ម​តែ 1 ប្រកួត​ទៀត​ប៉ុណ្ណោះ ដើម្បី​អាច​ឈ្នះ​ពាន World Cup ជា​លើក​ដំបូង​ក្នុង​អាជីព​បាល់ទាត់​របស់​គាត់។ ទន្ទឹម​នឹង​នេះ​ដែរ វា​ក៏​ទំនង​ជា​ពេល​វេលា​ចុងក្រោយ​ដែរ សម្រាប់​តារា​ឆ្នើម​របស់​ក្លឹប Paris Saint-Germain ជា​មួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​របស់​គាត់ ហើយ​ប្រហែល​ជា​គាត់​មិន​អាច​បន្ត​ប្រកួត​ប្រជែង​ជា​ថ្មី​ម្ដង​ទៀត​នៅ​​ឆ្នាំ 2026 នោះ​ទេ។

ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន នឹង​ត្រូវ​ជួប​តតាំង​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​បារាំង​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត​នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ ហើយ​មជ្ឃដ្ឋាន​បាល់ទាត់​ជា​ច្រើន​ហាក់​ដូច​ជា​កំពុង​សាទរ និង​រងចាំ​មើល​ការ​លើក​ពាន World Cup ជា​លើក​ដំបូង​របស់ Lionel Messi។

ដូចគ្នា​នេះ​ដែរ ខ្សែការពារ Antonio Valencia ដែល​ធ្លាប់​ជា​កីឡាករ​របស់​ក្លឹប​បិសាចក្រហម និង​ជា​កីឡាករ​របស់​ក្រុម​ជម្រើស​ជាតិ​អេក្វាឌ័រ បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ទៅ​កាន់ The Athletic ថា៖ “ខ្ញុំ​ចង់​ឲ្យ​អាហ្សង់ទីន​ឈ្នះ ដើម្បី​ឲ្យ Messi សម្រេច​បាន​នូវ​អ្វីៗ​គ្រប់យ៉ាង​ក្នុង​អាជីព​បាល់ទាត់​របស់​គាត់។ កីឡាករ​គ្រប់​រូប​គួរ​តែ​​ត្រាប់​តាម​​សីលធម៌​នៃ​ការ​លេង​របស់ Messi, ការ​បន្ទាប​ខ្លួន​របស់​គាត់, ការ​សម្តែង​របស់​គាត់។ Messi គឺ​ជា​ស្តង់ដារ​មួយ”។

ប្រភព: Mirror

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២