Connect with us

បាល់ទាត់អន្តរជាតិ

មុន​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត​ជាមួយ​អាហ្សង់ទីន Dembele រំលឹក​រឿង​ចាស់​ដែល Lionel Messi ធ្លាប់​ជួយ​គាត់

Published

on

មុន​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត FIFA World Cup 2022 នៅ​ថ្ងៃ​នេះ តារា​ឆ្នើម​របស់​ក្រុម​ជម្រើស​ជាតិ​បារាំង Ousmane Dembele បាន​រំលឹក​រឿង​ពី​អតីត​កាល ដោយ​បង្ហាញ​ពី​ការ​ណែនាំ​ពី​ប្រធាន​ក្រុម​អាហ្សង់ទីន Lionel Messi ចំពោះ​គាត់​នៅ​ពេល​ដែល​ពួក​គេ​លេង​នៅ Barcelona ជាមួយ​គ្នា។

ខ្សែ​ប្រយុទ្ធ​ស្លាប Ousmane Dembele និង Lionel Messi គឺ​ជា​មិត្ត​រួម​ក្រុម​នឹង​គ្នា​រយៈពេល 4 រដូវកាល​នៅ Barcelona មុន​ពេល​ម្ចាស់​ពាន Ballon d’Or 7 សម័យ​រូប​នេះ​ផ្លាស់ទៅ​ចូលរួម​ជា​មួយ Paris Saint-Germain ក្នុង​ឆ្នាំ 2021។

ដោយ​ឡែក​កីឡាករ​វ័យ 25 ឆ្នាំ Ousmane Dembele ដែល​ទើប​នឹង​មាន​ទម្រង់​លេង​ល្អ​ឡើង​វិញ​នៅ Barcelona នោះ បាន​ជួប​គ្នា​ជាថ្មី​ម្ដង​ទៀត​ជាមួយ​អតីត​មិត្ត​រួម​ក្រុម​របស់​ខ្លួន Lionel Messi ប៉ុន្តែ​ក្នុង​នាម​ជាគូ​ប្រជែង​នៅ​លើ​ទីលាន នៃ​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ World Cup។

Ousmane Dembele បាន​បង្ហាញ​ពី​រឿង​រ៉ាវ​ដែល Lionel Messi ធ្លាប់​បាន​លើក​ទឹក​ចិត្ត​គាត់​ឲ្យសម្រប​ខ្លួន​ជាមួយ​នឹង​ទម្រង់​លេង​របស់​គាត់​នៅ Camp Nou បន្ទាប់​ពី​ការ​ផ្ទេរ​​ពី Borussia Dortmund ក្នុង​ឆ្នាំ 2017។ លើស​ពី​នេះ​ទៅ​ទៀត Dembele បាន​បន្ថែម​ទៀត​ថា ក្រុម​ជម្រើស​ជាតិ​បារាំង​របស់​គាត់​នឹង​ត្រូវ​ព្យាយាម​តាម​បិទ Messi ឲ្យ​គាត់​បាន​ប៉ះបាល់​តិច​បំផុត​តាម​ដែល​អាច​ធ្វើ​បាន ដើម្បី​ឈ្នះការ​ប្រកួត​នៅ​ថ្ងៃ​នេះ។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២