បាល់ទាត់អន្តរជាតិ
Carlo Ancelotti ឆ្លើយតបនឹងពាក្យចចាមអារ៉ាមដែលថា លោកអាចនឹងទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល

គ្រូបង្វឹកឆ្នើមលោក Carlo Ancelotti របស់ក្លឹបអធិរាជស Real Madrid បានលើកឡើងថា គាត់រីករាយណាស់ជាមួយនឹងជីវិតនៅ Bernabeu ហើយបច្ចុប្បន្នគាត់មិនចាប់អារម្មណ៍នឹងតំណែងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិប្រេស៊ីលនោះឡើយ។
យ៉ាងណាមិញ បច្ចុប្បន្នតំណែងជាគ្រូបង្វឹករបស់ក្រុមសាំបាប្រេស៊ីលកំពុងនៅទំនេរ ក្រោយពេលដែលលោក Tite បានចាកចេញពីតួនាទីរបស់ខ្លួន បន្ទាប់ពីការខកចិត្តនៃការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ 2022 ដោយចាញ់ក្រូអាតក្នុងវគ្គ 8 ក្រុមចុងក្រោយ។
ដោយឡែក មិនយូរប៉ុន្មានមានរបាយការណ៍មួយបានអះអាងថា លោក Carlo Ancelotti អាចនឹងទៅកាន់តំណែងនេះ បន្តពីលោក Tite។ ទោះជាយ៉ាងណា ថ្មីៗនេះគ្រូបង្វឹកសញ្ជាតិអ៊ីតាលីបានចេញមកបដិសេធចំពោះអ្វីដែលបានលើកឡើងបែបនោះ ហើយលោកថែមទាំងបានបញ្ជាក់ថា បច្ចុប្បន្ន គាត់មិនមានបំណងចង់ចាកចេញពីការដឹកនាំនៅ Real Madrid នោះទេ។
ប្រភព: Sportsmole