បាល់ទាត់អន្តរជាតិ
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា អបអរសាទរចំពោះ Messi ដែលបានឈ្នះពាន World Cup

អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា បានសាទរចំពោះ Messi បន្ទាប់ពីកីឡាកររូបនេះបានឈ្នះពាន FIFA World Cup 2022 ដោយលើកឡើងថា តារាឆ្នើមរបស់អាហ្សង់ទីន Lionel Messi ជាកីឡាករដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។
បន្ទាប់ពីការប្រកួតរវាងអាហ្សង់ទីន និងបារាំងបានបញ្ចប់ជាផ្លូវការណ៍លោក បារ៉ាក់ អូបាម៉ា បានសរសេរនៅលើ Twitter របស់ខ្លួនថា៖ “សូមអបអរសាទរដល់អាហ្សង់ទីន និងកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់ Lionel Messi សម្រាប់ជ័យជម្នះដ៏អស្ចារ្យក្នុងការប្រកួតបាល់ទាត់ពិភពលោក”។
ជាការពិតណាស់ Lionel Messi ប្រហែលជាត្រូវបានគេចាត់ទុកថាជាស្ដេចនៅក្នុងពិភពបាល់ទាត់ បន្ទាប់ពីគាត់បានឈ្នះពាន FIFA World Cup ឆ្នាំ 2022 នៅប្រទេសកាតា ខណៈដែលតារាឆ្នើមរូបនេះធ្លាប់បានឈ្នះពានជាច្រើនរួចអស់ទៅហើយ នៅតែពាន World Cup នេះមួយទៀតតែប៉ុណ្ណោះ។ ហើយឥឡូវនេះគាត់ឈ្នះវាបានសម្រេចហើយ។
ប្រភព: Sportskeeda