បាល់ទាត់អន្តរជាតិ
ប្រធានក្លឹប Joan Laporta លុបចោលផែនការ ទៅជួបចរចានាំយក Lionel Messi ត្រឡប់មកក្លឹបចាស់វិញ

ប្រធានក្លឹបអ្នកមានបុណ្យ Barcelona លោក Joan Laporta ត្រូវបានគេរាយការណ៍ថា បានលុបចោលផែនការរបស់ខ្លួនក្នុងការហោះហើរទៅប្រទេសកាតា ដើម្បីចូលរួមការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ក្នុងគោលបំណងបញ្ចុះបញ្ចូល Lionel Messi ឲ្យត្រឡប់មក Camp Nou វិញ។
យ៉ាងណាមិញ កុងត្រាបច្ចុប្បន្នរបស់កីឡាករវ័យ 35 ឆ្នាំ Lionel Messi ជាមួយក្លឹបយក្សបារាំង Paris Saint-Germain នឹងផុតកំណត់នៅរដូវក្តៅឆ្នាំក្រោយ។ ទាំងនេះជាហេតុធ្វើឲ្យមានពាក្យចចាមអារ៉ាមជាច្រើនពីអនាគតមិនច្បាស់លាស់នៃខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ ដោយមិនដឹងថា គាត់នឹងបន្តជីវិតនៅទឹកដីបារាំង រឺត្រូវត្រឡប់មកអតីតក្លឹបចាស់ Barcelona វិញ។
Lionel Messi បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនក្នុងព្រឹត្តិការណ៍ World Cup ដោយស៊ុតបញ្ចូលទីបាន 7 គ្រាប់ និងបានឈ្នះពានសម្រាប់ប្រទេសរបស់ខ្លួនផងដែរ បន្ទាប់ពីបានយកឈ្នះក្រុមជម្រើសជាតិបារាំងតាមរយៈការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្ដី។
យោងតាមរបាយការណ៍ពី Marca បានឲ្យដឹងថា លោក Joan Laporta មានគម្រោងធ្វើដំណើរទៅប្រទេសកាតាក្នុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងអាហ្សង់ទីន និងបារាំង ប៉ុន្តែទីបំផុតគាត់បានសម្រេចចិត្តលុបចោលគម្រោងនោះវិញ។ របាយការណ៍ដដែលនេះដែរបានអះអាងថា ប្រធានក្លឹប Barcelona រូបនេះចង់និយាយជាមួយ Messi ភ្លាមៗបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ អំពីការវិលត្រឡប់ទៅ Camp Nou វិញ ប៉ុន្តែ Joan Laporta មានអារម្មណ៍ថាវាមិនមែនជាពេលវេលាត្រឹមត្រូវឡើយដើម្បីនិយាយជាមួយ Lionel Messi ពេលនោះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Varane បង្ហាញបំណងចង់ត្រឡប់ទៅអតីតក្លឹបចាស់វិញ ហើយចូលនិវត្តន៍នៅទីនោះ
-
បាល់ទាត់អន្តរជាតិ11 hours ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ10 hours ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi