បាល់ទាត់អន្តរជាតិ
Alexis Mac Allister កំពុងត្រូវបានក្លឹបធំៗជាច្រើនចាប់អារម្មណ៍ រួមទាំង Arsenal ផងដែរ

ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា បានចូលរួមក្នុងការប្រកួតប្រជែងជាមួយក្លឹបមួយចំនួនដែលមានទាំង Tottenham Hotspur ផងដែរ ដើម្បីចុះហត្ថលេខាលើតារាឆ្នើមរបស់ក្លឹប Brighton គឺខ្សែបម្រើ Alexis Mac Allister ដែលជាមិត្តរួមក្រុមជម្រើសជាតិរបស់ Lionel Messi។
យ៉ាងណាមិញកីឡាករវ័យ 23 ឆ្នាំរូបនេះបានចាប់ផ្តើមជាមួយនឹងទម្រង់លេងគួរឲ្យចាប់អារម្មណ៍ខ្លាំងក្នុងយុទ្ធនាការរដូវកាលថ្មី 2022-2023 ជាមួយ Brighton ដោយស៊ុតបញ្ចូលទីបាន 5 គ្រាប់ក្នុងការបង្ហាញខ្លួន 14 ប្រកួតនៅ Premier League។ បន្ទាប់មកខ្សែបម្រើរូបនេះត្រូវបានលោក Lionel Scaloni កោះហៅឲ្យចូលក្រុមជម្រើសជាតិអាហ្សង់ទីន សម្រាប់បេសកកម្មនៅកាតា។ Alexis Mac Allister ទទួលបានជោគជ័យជាមួយក្រុមជម្រើសជាតិ ដោយបានជួយជ្រោមជ្រែងជាចំណែកដ៏សំខាន់ ក្នុងការលើកពាន World Cup ជាមួយអាហ្សង់ទីន។
បុរសដែលពូកែអៀនប្រៀន Mac Allister ពេលនេះបានត្រឡប់ទៅប្រទេសកំណើតរបស់គាត់វិញជាមួយនឹងមិត្តរួមក្រុមជម្រើសជាតិអាហ្សង់ទីន ដើម្បីអបអរភាពជោគជ័យរបស់ពួកគេក្នុងការឈ្នះពាន FIFA World Cup ហើយត្រូវបានគ្រូបង្វឹកលោក Roberto De Zerbi អនុញ្ញាតឲ្យសម្រាករយៈពេល 2 សប្តាហ៍។
ជាមួយនឹងទម្រង់លេងដ៏ល្អរបស់ Alexis Mac Allister សម្រាប់ក្រុមជម្រើសជាតិ ត្រូវបានគេជឿថា ក្លឹបធំៗជាច្រើននៅតំបន់អ៊ឺរ៉ុបចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើគាត់។ របាយការណ៍ថ្មីៗចុងក្រោយនេះបានអះអាងថា ក្លឹបមាន់ខ្នាយមាស Tottenham Hotspur គឺជាក្រុមមួយក្នុងចំណោមក្រុមចំនួន 5 រួមជាមួយ Arsenal, Juventus, Inter Milan និង Atletico Madrid ដែលកំពុងពិចារណាដេញថ្លៃខ្សែបម្រើរូបនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ13 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ16 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi