បាល់ទាត់អន្តរជាតិ
Pep Guardiola៖ ប្រសិនបើ Messi មិនឈ្នះ World Cup ក៏ខ្ញុំនៅតែចាត់ទុកគេជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រ

គ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City លោក Pep Guardiola បានលើកឡើងថា Lionel Messi ជាកីឡាករដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ (G.O.A.T) បើទោះបីជាតារាឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះឈ្នះ រឺមិនឈ្នះពាន World Cup ក៏ដោយ។
យ៉ាងណាមិញ Pep Guardiola និង Lionel Messi បានរីករាយនឹងភាពជោគជ័យធំៗជាច្រើនពេលដែលពួកគេនៅ Barcelona ហើយចាប់តាំងពីពេលនោះមក គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះតែងតែចាត់ទុក Messi ជាកីឡាករល្អបំផុត។
លើសពីនេះទៅទៀតថ្មីៗនេះ Lionel Messi បានឈ្នះពាន World Cup ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ដែលធ្វើឲ្យមជ្ឈដ្ឋានបាល់ទាត់យល់ថា Lionel Messi ជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។ ផ្ទុយមកវិញលោក Pep Guardiola បានលើកឡើងថា គាត់មិនផ្លាស់ប្ដូរគំនិតឡើយ ដែលចាត់ទុក Lionel Messi ជាកីឡាករល្អបំផុត ដោយមិនទាមទារការឈ្នះពាន World Cup ដើម្បីជាសម្អាងនោះឡើយ។ លើសពីនេះទៅទៀត Pep បានបន្ថែមថា Messi ល្អជាងអតីតកីឡាករឆ្នើម 3 រូបនេះផ្សេងទៀតដូចជា Diego Maradona, Di Stefano និង Pele។
ប្រភព: Dailypost