បាល់ទាត់អន្តរជាតិ
ក្លឹបយក្សបារាំង PSG កំពុងពិភាក្សាផ្ទេរ Gabriel Martinelli

ក្លឹបយក្សបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Gabriel Martinelli ដែលជាកីឡាកររបស់ក្លឹបកាំភ្លើងធំ Arsenal ។ បច្ចុប្បន្ន Gabriel Martinelli ជាកីឡាករម្នាក់ដ៏មានឥទ្ធិពលនៅ Emirates Stadium និងបានចូលរួមចំណែកដ៏សំខាន់ដើម្បីឲ្យក្លឹបរបស់ខ្លួនឈរនៅកំពូលតារាង Premier League។
ស្របពេលជាមួយគ្នានេះដែរ Gabriel Martinelli បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបធំៗចំនួន រួមទាំងក្លឹបម្ចាស់ជើងឯកបារាំង Paris Saint-Germain ផងដែរ។ យោងតាមសារព័ត៌មានបារាំង Media Foot បានឲ្យដឹងថា ការពិភាក្សាកំពុងដំណើរការហើយរវាងអ្នកតំណាងរបស់ PSG និង Gabriel Martinelli។
ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងកុងត្រារបស់គាត់ដែលនឹងផុតកំណត់ក្នុងរយៈពេល 18 ខែទៀតនោះ ក្លឹបកាំភ្លើងធំមានបំណងចង់ចាក់សោរកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ជាមួយនឹងការបន្តកុងត្រាថ្មី ហើយក៏ដើម្បីរារាំងចំណាប់អារម្មណ៍តារាឆ្នើមរូបនេះដែរ ដែលតែងតែត្រូវបានទាក់ទងពីក្លឹបធំៗនៅគ្រប់ទិសទី។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi