បាល់ទាត់អន្តរជាតិ
ប្រធានក្លឹប Joan Laporta ថា ក្លឹបរបស់លោកនឹងមិនមានសកម្មភាពដោះដូរកីឡាករទេ នៅខែមករាខាងមុខនេះ

កាលពីពេលថ្មីៗនេះ ប្រធានក្លឹប Barcelona លោក Joan Laporta បានសារភាពថា ក្លឹបរបស់គាត់ទំនងជាមិនមានសកម្មណាមួយទេ នៅក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខ ស្របពេលដែលពាក្យចចាមអារ៉ាមពីការផ្ទេរកីឡាកររបស់ក្លឹបមួយនេះ តែងតែកើតឡើងជាហូរហែរហូតមក។
ទោះជាយ៉ាងណាក៏ដោយក្លឹបយក្សនៅកាតាឡាន់ Barcelona បានចុះហត្ថលេខាលើ Raphinha, Jules Kounde, Robert Lewandowski, Franck Kessie, Andreas Christensen, Hector Bellerin និង Marcos Alonso ក្នុងអំឡុងទីផ្សាររដូវក្តៅកន្លងទៅ បើទោះបីជាពួកគេមានបញ្ហាហិរញ្ញវត្ថុក៏ដោយ។
ថ្វីត្បិតតែមានការផ្ទេរនាំចូលកីឡាករដ៏មានឥទ្ធិពលជាច្រើនក៏ដោយ ទម្រង់លេងរបស់ Barcelona មិនល្អខ្លាំងប៉ុន្មានឡើយ។ ទោះបីពួកគេបានឈរនៅកំពូលតារាង La Liga ប៉ុន្តែមានពិន្ទុដាច់ពីក្រុមលេខ 2 Real Madrid ត្រឹមតែ 2 ពិន្ទុប៉ុណ្ណោះ ហើយថែមទាំងបានធ្លាក់ទៅលេងនៅ UEFA Europa League ថែមទៀតផង។
ទាំងនេះ បានធ្វើឲ្យមានការអះអាងថា ក្លឹបរបស់ពួកគេនឹងសម្លឹងមើលការកែលម្អក្រុមរបស់ខ្លួនម្ដងទៀតក្នុងខែមករា ឆ្នាំក្រោយ ដោយផ្ទេរកីឡាករបន្ថែមទៀត។ ទោះជាយ៉ាងណាក៏ដោយ ពេលនេះប្រធានក្លឹប Joan Laporta បាននិយាយថា ក្លឹប Barcelona របស់គាត់ មិនមានគម្រោងក្នុងការចុះហត្ថលេខាលើកីឡាករចំណូលថ្មីនៅពាក់កណ្ដាលរដូវកាលនេះទេ។
ប្រភព: Sportsmole
-
Uncategorized3 days ago
រំលឹកអតីតកាល David Beckham កាលនៅជាកីឡាករ (មានវីឌីអូ)
-
Uncategorized1 day ago
Kylian Mbappe ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែនៅតែត្រូវតាមដានបន្តសម្រាប់ការប្រកួត Club World Cup
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ Juventus ទស្សនកិច្ចសុខៗ ត្រូវបានគេហៅចូលសេតវិមាន របស់លោក Donald Trump បែកញើសជោគ!!