បាល់ទាត់អន្តរជាតិ
Rio Ferdinand សរសើរថា Gvardiol គឺជាខ្សែការពារល្អបំផុតនៅ World Cup

អតីតខ្សែការពាររបស់ក្លឹបបិសាចក្រហម Manchester United លោក Rio Ferdinand បានសរសើរខ្សែការពារសញ្ជាតិក្រូអាត Josko Gvardiol ដោយលើកឡើងថា កីឡាករវ័យក្មេងរូបនេះជាខ្សែការពារល្អបំផុតនៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នៅកាតា។
ជាការពិតណាស់ Josko Gvardiol គឺជាជំហរដ៏រឹងមាំរបស់ក្រុមជម្រើសជាតិក្រូអាត នៅក្នុងការប្រកួតប្រជែងពានរង្វាន់ FIFA World Cup នៅប្រទេសកាតា ខណៈដែលប្រទេសរបស់គាត់ទទួលបានចំណាត់ថ្នាក់លេខ 3។
និយាយនៅលើបណ្តាញ YouTube របស់ FIVE លោក Rio Ferdinand បានសរសើរគុណភាពលេងរបស់ Gvardiol ដោយនិយាយថា៖ “ខ្ញុំគិតថា Gvardiol គឺជាខ្សែការពារដែលខ្ញុំចូលចិត្តបំផុតនៅ World Cup។ គាត់នៅក្មេង, គាត់អាយុ 20 ឆ្នាំ, គាត់បង្ហាញរបៀបលេងតាមបែបរបស់គាត់, គាត់ចាស់ទុំណាស់, ស្ងប់ស្ងាត់ណាស់។ គាត់ពិតជាល្អណាស់ ការបង្ហាញខ្លួនក្នុងដំណាក់កាលដំបូងបានបែបនេះ ហើយអាចរីកចម្រើនកាន់តែច្រើនទៀតនៅពេលក្រោយ”។
ប្រភព: Completesports
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ23 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ