បាល់ទាត់អន្តរជាតិ
Jurgen Klopp បង្ហើបថា Liverpool នឹងចុះហត្ថលេខាលើកីឡាករចំណូលថ្មីបន្ថែមទៀតនៅខែមករាខាងមុខនេះ
គ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp បានបង្ហើបថា ក្លឹបរបស់លោកអាចនឹងប្រឡូកចូលទៅក្នុងទីផ្សារដោះដូរកីឡាករក្នុងខែមករាខាងមុខនេះ ដើម្បីចុះហត្ថលេខានាំយកកីឡាករចំណូលថ្មីបន្ថែមទៀត។
ជាការពិតណាស់ ស្របពេលដែល Luis Diaz និង Diogo Jota ត្រូវអវត្តមានដោយសារបញ្ហារបួសជង្គង់ និងកំភួនជើងនោះ Liverpool បច្ចុប្បន្នកំពុងត្រូវបង្ខំចិត្តដើម្បីប្រើប្រាស់នូវជម្រើសផ្សេងទៀតនៅតំបន់ប្រយុទ្ធ ដែលគុណភាពលេងមិនសូវមុតស្រួចប៉ុន្មានឡើយ។
ខ្សែប្រយុទ្ធ Luis Diaz ត្រូវបានគេរំពឹងថានឹងត្រូវអវត្តមានរហូតដល់ខែមីនាឆ្នាំក្រោយ ខណៈដែល Diogo Jota Jota ត្រូវអវត្តមានរហូតដល់ខែកុម្ភៈ។ ទន្ទឹមនឹងនេះដែរ នៅមុនការប្រកួតក្រៅដីរបស់ Liverpool ជាមួយ Aston Villa នៅម៉ោង 12:30 លោក Jurgen Klopp បានបង្ហាញថា ហង្សក្រហម Liverpool នឹងព្យាយាមពង្រឹងក្រុមរបស់ពួកគេបន្ថែមទៀតក្នុងខែមករាខាងមុខ ដោយការចុះហត្ថលេខាលើកីឡាករចំណូលថ្មីបន្ថែមទៀត។ យ៉ាងណាមិញបច្ចុប្បន្ន Liverpool បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី 6 ក្នុងក្របខ័ណ្ឌ Premier League។
ប្រភព: Sportsmole UK
-
បាល់ទាត់អន្តរជាតិ5 days ago
Joshua Kimmich កំពុងមានជម្រើស 2 រវាង Barcelona និង Real Madrid
-
បាល់ទាត់អន្តរជាតិ5 days ago
Aymeric Laporte ប្រាប់ថា ខ្លួនចង់ចាកចេញពីទឹកដីអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ5 days ago
មូលហេតុដែល Sergi Roberto បដិសេធមិនផ្ទេរទៅលេងនៅ PL និងសុខចិត្តចូលរួមជាមួយក្លឹប Como