បាល់ទាត់អន្តរជាតិ
Arsenal បន្តឈរនៅកំពូលតារាង Premier League ក្រោយលុត West Ham 3-1

ក្រោយចប់ព្រឹត្តិការណ៍នៃការប្រកួត FIFA World Cup មួយរយៈមក ពេលនេះការប្រកួតប្រជែងរបស់លីគកំពូលអង់គ្លេស Premier League បានចាប់ផ្ដើមឡើងវិញហើយ។ កាលពីរំលងអាធ្រាតយប់មិញនេះ ក្លឹបកាំភ្លើងធំ Arsenal បានយកឈ្នះ West Ham United ក្នុងលទ្ធផលដ៏ត្រជះត្រចង់បំផុត គឺ 3 ទល់នឹង 1។
ជ័យជំនះនេះដែរ បានធ្វើឲ្យ Arsenal បន្តឈរនៅកំពូលតារាង Premier League ដែលមានពិន្ទុដាច់ពីក្រុមលេខ 2 បណ្ដោះអាសន្ន 7 ពិន្ទុ។ ដោយឡែក 3 គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Arsenal គឺជាការស៊ុតបញ្ចូលទីពី Bukayo Saka នៅនាទីទី 53, Gabriel Martinelli នៅនាទីទី 58 និង Eddie Nketiah នៅនាទីទី 69។
យ៉ាងណាមិញ 1 គ្រាប់របស់ក្រុមភ្ញៀវ គឺជាការស៊ុតបញ្ចូលទីពីសំណាក់ Said Benrahma នៅនាទីទី 27 ដែលជាបាល់ពិន័យប៉េណាល់ទី បន្ទាប់ពីខ្សែការពារកណ្ដាលរបស់ក្លឹបកាំភ្លើងធំ William Saliba បានបង្ករកំហុសទៅលើ Jarrod Bowen នៅក្នុងប្រអប់គ្រោះថ្នាក់។
ប្រភព: Sportsmole