បាល់ទាត់អន្តរជាតិ
Rafael Leao ប្រាប់ថា នឹងសាកល្បងបទពិសោធន៍ថ្មីនៅ Premier League

ថ្មីៗនេះខ្សែប្រយុទ្ធឆ្នើមដែលកំពុងឡើងជើងខ្លាំង Rafael Leao របស់ក្លឹប AC Milan បានបើកចំហរប្រាប់ពីបំណងរបស់ខ្លួនថា ចង់ផ្ទេរមកលេងនៅ Premier League ថ្ងៃណាមួយនាពេលអនាគត ប៉ុន្តែបច្ចុប្បន្នគាត់កំពុងពេញចិត្តជាមួយនឹងជីវិតនៅជាមួយម្ចាស់ជើងឯក Serie A។
យ៉ាងណាមិញកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ ត្រូវបានក្លឹបធំៗជាច្រើនចាប់អារម្មណ៍ បន្ទាប់ពីបង្ហាញខ្លួនដ៏លេចធ្លោរ និងរួមចំណែកដ៏សំខាន់ក្នុងការលើកពានលីគកំពូលរបស់អ៊ីតាលី ជាមួយ AC Milan កាលពីរដូវកាលមុន។ ខ្សែប្រយុទ្ធ Rafael Leao ស៊ុតបញ្ចូលទី 11 គ្រាប់ និង Assists ចំនួន 10 ដង ក្នុងការបង្ហាញខ្លួន 34 ប្រកួតរដូវកាលឆ្នាំ 2021-2022។
នៅពេលដែលត្រូវបានសួរដោយ RDP Africa អំពីការផ្លាស់ទៅលេងនៅ Premier League ពេលនោះ Rafael Leao បានបញ្ជាក់ថា គាត់ចង់សាកល្បងអាជីពបាល់ទាត់នៅក្នុងប្រទេសអង់គ្លេសនាពេលអនាគត តែពេលនេះគាត់ប្តេជ្ញាចិត្តខិតខំប្រឹងប្រែងដើម្បី AC Milan ដែលជាក្លឹបបច្ចុប្បន្នរបស់ខ្លួនសិន។ Rafael Leao បាននិយាយថា៖ “បាទ!!! Premier League នាពេលអនាគត។ ប៉ុន្តែឥឡូវនេះខ្ញុំផ្តោត 100 ភាគរយលើ AC Milan។ ខ្ញុំកំពុងនៅក្នុងក្លឹបកំពូលមួយ ហើយខ្ញុំជាកីឡាករស្ថិតនៅក្រោមកុងត្រា។ ខ្ញុំក៏ចូលចិត្តជីវិតនៅទីក្រុង Milan ផងដែរ”។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ20 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega