Connect with us

បាល់ទាត់អន្តរជាតិ

Robert Lewandowski បង្ហាញ​ពី​បំណង​ចង់​ឲ្យ Messi ត្រឡប់​មក Barcelona វិញ

Published

on

ខ្សែប្រយុទ្ធ​ឆ្នើម Robert Lewandowski របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona បាន​សារ​ភាព​ថា ការ​បាន​លេង​ជាមួយ​ប្រធាន​ក្រុម​អាហ្សង់ទីន Lionel Messi គឺ​ជា​ក្តី​សុបិន​មួយ​របស់​ខ្លួន​ មុន​ពេល​ត្រូវ​ចូល​និវត្តន៍​ពី​ពិភព​បាល់ទាត់។

ថ្វី​ត្បិត​តែ​បែប​នេះ​ក៏​ដោយ Robert Lewandowski ក៏​បាន​លើក​ឡើង​ដែរ​ថា វា​មិន​អាស្រ័យ​លើ​គាត់​ឡើយ ក្នុង​ការ​នាំ​ឲ្យ Lionel Messi សម្រេច​ចិត្ត​វិល​ត្រឡប់​មក​ក្លឹប​ចាស់ FC Barcelona វិញ នា​ពេល​អនាគត​នោះ។

ជា​ការ​ពិត​ណាស់ អស់​រយៈ​ពេល​ស្ទើរ​តែ​ពេញ 1 រដូវកាល​ទៅ​ហើយ​ដែល Lionel Messi ត្រូវ​​បាន​​គេ​ផ្សារភ្ជាប់​ជាមួយ​នឹង​ការ​វិល​ត្រឡប់​ទៅ Barcelona វិញ បើ​ទោះ​ជា​ប្រធាន​ក្លឹប​លោក Joan Laporta បាន​ទទួល​ស្គាល់​ថា ក្លឹប​របស់​លោក​មិន​អាច​ទិញ-លក់​កីឡាករ​នៅ​ខែ​មករា​ខាង​មុខ​នេះ​ក៏​ដោយ។

នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​ការ​វិល​ត្រឡប់​របស់ Messi មក Barcelona វិញ​នោះ ខ្សែ​ប្រយុទ្ធ Robert Lewandowski បាន​ប្រាប់ El Mundo Deportivo ថា៖ “វា​មិន​អាស្រ័យ​លើ​ខ្ញុំ​ទេ។ ពិត​ណាស់! យើង​ឃើញ​ថា បច្ចុប្បន្ន​គាត់​ដើរ​តួ​ភាគ​ច្រើន​ជា Playmaker ប្រហែល​ជា​គាត់​ស៊ុតបញ្ចូលទី​បាន​តិច​ជាង​មុន និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​របស់​គាត់​កាន់​តែ​ច្រើន បើ​ទោះ​បី​ជា​គាត់​នៅតែ​អាច​រក​គ្រាប់​បាល់​បាន​ក៏ដោយ។ ប៉ុន្តែ​បើ​ប្រៀប​ធៀប​ទៅ​នឹង​កាល​ពីមុន ឥឡូវ​នេះ​គាត់​ជា​កីឡាករ​បាល់ទាត់​ដែល​ខ្សែ​ប្រយុទ្ធ​គ្រប់រូប​​ស្រមៃ​ចង់​លេង​ជាមួយ”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២