បាល់ទាត់អន្តរជាតិ
Vincent Kompany ប្រាប់ឈ្មោះកីឡាករម្នាក់ដែលគាត់ចង់លេងជាមួយរវាង Messi និង Cristiano Ronaldo

អតីតវីរបុរសរបស់ក្លឹប Manchester City លោក Vincent Kompany បានជ្រើសរើសកីឡាករម្នាក់ដែលគាត់ចង់លេងជាមួយរវាងប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo និងប្រធានក្រុមអាហ្សង់ទីន Lionel Messi។
ថ្វីត្បិតតែ Lionel Messi បានឈ្នះពានជាមួយអាហ្សង់ទីនក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 ដែលទើបនឹងបញ្ចប់ទៅក៏ដោយ ក៏ការជជែកដេញដោលរវាងគាត់ និង Cristiano Ronaldo ហាក់ដូចជាមិនទាន់បានបញ្ចប់ឡើយ។
យ៉ាងណាមិញកីឡាករទាំង 2 រូបនេះ គឺជាអ្នកដែលឈ្នះពាន Ballon d’Or ច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់។ ទន្ទឹមនឹងនេះដែរ Vincent Kompany ដែលធ្លាប់លេងតំណែងជាខ្សែការពារកណ្ដាល ហើយបច្ចុប្បន្នជាគ្រូបង្វឹករបស់ក្លឹប Burnley បានបង្ហាញពីជម្រើសរបស់ខ្លួនរវាង Lionel Messi និង Cristiano Ronaldo។
អតីតកីឡាកររបស់ក្រុមជម្រើសជាតិបែលហ្ស៊ិករូបនេះបានអះអាងថា ការប្រឈមមុខជាមួយ Lionel Messi ពិបាកជាងប្រឈមមុខជាមួយ Cristiano Ronaldo ប៉ុន្តែគាត់ចង់លេងជាមួយ Cristiano Ronaldo ជាង។ Kompany បាននិយាយជាមួយ Sky Sports ថា៖ “អ្នកដែលពិបាកប្រឈមមុខជាមួយបំផុតគឺ Lionel Messi ប៉ុន្តែខ្ញុំចង់លេងជាមួយ Cristiano Ronaldo”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ21 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ6 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ