បាល់ទាត់អន្តរជាតិ
Arsenal ត្រៀមប្រកាសបេក្ខភាពខ្សែប្រយុទ្ធចំណូលថ្មីដែលទិញមកពី Shakhtar Donetsk

ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា បានខិតជិតដល់កិច្ចព្រមព្រៀង 100 ភាគរយហើយជាមួយក្លឹបយក្សនៅប្រទេសអ៊ុយក្រែន Shakhtar Donetsk ជាមួយនឹងការដេញថ្លៃរបស់ពួកគេសម្រាប់ខ្សែប្រយុទ្ធស្លាប Mykhaylo Mudryk។
ដោយឡែកកីឡាករវ័យ 21 ឆ្នាំរូបនេះត្រូវបានគេដឹងថា គឺកីឡាករដែលស្ថិតក្នុងគោលដៅផ្ទេរដ៏សំខាន់មួយរបស់ក្លឹបកាំភ្លើងធំ Arsenal សម្រាប់ខែមករាខាងមុខនេះ។ ខ្សែប្រយុទ្ធ Mykhaylo Mudryk ស៊ុតបញ្ចូលទីបាន 10 គ្រាប់ និង Assist បាន 8 ដង ក្នុងការបង្ហាញខ្លួន 18 ប្រកួត គិតចាប់តាំងពីបើករដូវកាលថ្មីរហូតមកទល់នឹងពេលនេះ។
Mykhaylo Mudryk ក៏ត្រូវបានគេជឿថា ពេញចិត្តក្នុងការផ្ទេរទៅកាន់ទឹកដី Emirates ជាខ្លាំង ខណៈដែលរបាយការណ៍ពីអ្នកកាសែត Fabrizio Romano ក៏បានអះអាងថា ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយក្រែនរូបនេះនឹងចូលរួមជាមួយ Arsenal នៅខែមករាឆ្នាំក្រោយនេះហើយ។ លើសពីនេះទៀត ប៉ុន្មានថ្ងៃមុនកីឡាកររូបនេះបានផុសរូបភាពនៅលើគណនី Instagram របស់ខ្លួនពីការប្រកួតរបស់ក្លឹបកាំភ្លើងធំថែមទៀតផង។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ23 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ