បាល់ទាត់អន្តរជាតិ
Eric Garcia ប្រាប់ថា គាត់មក Barcelona ព្រោះចង់លេងជាមួយ Messi

ខ្សែការពារកណ្ដាលរបស់ក្លឹបអ្នកមានបុណ្យ Barcelona គឺកីឡាករ Eric Garcia បានបង្ហាញក្ដីរំពឹងទុកថា តារាឆ្នើមរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi នឹងសម្រេចចិត្តត្រឡប់មកកាន់ទឹកដី Camp Nou វិញ។
ជាការពិតណាស់ Lionel Messi បានចាកចេញទាំងអាល័យពី Barcelona កាលពីរដូវក្តៅឆ្នាំមុន បន្ទាប់ពីក្លឹបយក្សនៅ La Liga មិនអាចបន្តកុងត្រាថ្មីជាមួយគាត់បាន។ បន្ទាប់ពីចាកចេញពីទឹកដីអេស្ប៉ាញ Lionel Messi បានសម្រេចចិត្តចូលរួមជាមួយក្លឹបយក្សបារាំង Paris Saint-Germain ជាមួយនឹងកុងត្រាត្រឹមតែ 2 ឆ្នាំប៉ុណ្ណោះ។
ក្នុងអំឡុងពេលនោះដែរ Eric Garcia បានផ្ទេរមកចូលរួមជាមួយក្លឹប Barcelona ពី Manchester City ដោយមិនមានតម្លៃខ្លួន។ យ៉ាងណាកីឡាករវ័យ 21 ឆ្នាំរូបនេះមិនដែលមានឱកាសលេងជាមួយម្ចាស់ពាន Ballon d’Or 7 សម័យកាល Lionel Messi នោះឡើយ។
យ៉ាងណាមិញថ្មីៗនេះ Eric Garcia បាននិយាយថា៖ “ខ្ញុំបានផ្ទេរមកចូលរួមជាមួយ FC Barcelona គឺដើម្បីលេងជាមួយ Lionel Messi ប៉ុន្តែគាត់បានចាកចេញទៅហើយ។ ខ្ញុំសង្ឃឹមថា គាត់នឹងត្រឡប់មកវិញ”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
Barcelona ត្រៀមទទួលបានខ្សែការពារចំណូលថ្មីមួយរូប ដោយមិនចំណាយលុយផ្ទេរ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Barcelona ប្រឈមនឹងការបាត់បង់ខ្សែបម្រើ Pablo Gavi នៅចុងបញ្ចប់នៃរដូវកាលនេះ