បាល់ទាត់អន្តរជាតិ
ស្ងាត់ៗ Chelsea ត្រៀមដេញថ្លៃលើខ្សែបម្រើ Enzo Fernandez ក្នុងតម្លៃផ្ទេរលើសពី 100 លានផោន

ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍មកថា បានជូនដំណឹងដល់ក្លឹប Benfica ហើយ ដោយពួកគេត្រៀមនឹងចំណាយប្រាក់ដល់ 115 លានផោន ដើម្បីចុះហត្ថលេខាលើខ្សែបម្រើឆ្នើម Enzo Fernandez ដែលការផ្ទេរនឹងដំណើរការនៅខែមករាខាងមុខនេះ។
ក្លឹបយក្សនៅព័រទុយហ្គាល់ Benfica កំពុងសម្លឹងរកប្រាក់ចំណេញរាប់លានពីការលក់ Enzo Fernandez បន្ទាប់ពីខ្សែបម្រើរូបនេះមានទម្រង់លេងលេចធ្លោរខ្លាំង ហើយត្រូវបានក្លឹបធំៗជាច្រើនចាប់អារម្មណ៍។ ខ្សែបម្រើរូបនេះ ត្រូវបានក្លឹប Benfica ចុះហត្ថលេខាផ្ទេរជាផ្លូវការណ៍នៅថ្ងៃទី 14 ខែកក្កដាឆ្នាំនេះពី River Plate ក្នុងត្រឹមតែ 18 លានអឺរ៉ូតែប៉ុណ្ណោះ។
Enzo Fernandez គឺជាអតីតមិត្តរួមក្រុមរបស់ Julian Alvarez និងបានចាកចេញពី River Plate ក្នុងពេលដំណាលគ្នា ខណៈដែល Julian Alvarez បានផ្ទេរទៅលេងនៅទឹកដីអង់គ្លេសជាមួយក្លឹប Manchester City។ ចាប់តាំងពីពេលនោះមកទាំង Fernandez និង Alvarez សុទ្ធតែបានអភិវឌ្ឍន៍ខ្លួនទៅជាតារាឆ្នើមវ័យក្មេង ដែលមានទម្រង់លេងលេចធ្លោរបំផុតនៅក្នុងពិភពបាល់ទាត់ ហើយអ្នកទាំង 2 ថែមទាំងបានលើកពាន FIFA World Cup 2022 ជាមួយអាហ្សង់ទីនថែមទៀតផង។
យ៉ាងណាមិញក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ គេបានរាយការណ៍យ៉ាងច្រើនពី Enzo Fernandez ដែលត្រៀមនឹងចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួន ហើយក្លឹប Benfica ចង់បានតម្លៃផ្ទេរយ៉ាងហោចណាស់ 105 លានផោន ប៉ុន្តែពួកគេនៅមិនទាន់ចង់លក់ខ្សែបម្រើរូបនេះនៅពេលឥឡូវឡើយ គឺរងចាំដល់ចប់រដូវកាល។
ទោះជាយ៉ាងណាក៏ដោយក្លឹប Newcastle United, Liverpool និង Real Madrid ត្រូវបានគេដឹងថា បានព្យាយាមតាមចរចាផ្ទេរតារាឆ្នើមវ័យ 21 ឆ្នាំរូបនេះរហូតមក។ ដូចគ្នានេះដែរ របាយការណ៍ច្បាស់ការណ៍មួយដែលត្រូវបានលេចលឺនៅថ្ងៃនេះបានអះអាងថា ក្លឹបតោខៀវ Chelsea មានគោលជំហរច្បាស់លាស់ ក្នុងការចំណាយលុយធំទៅលើ Fernandez ដើម្បីអាចឲ្យ Benfica យល់ព្រមលក់ខ្សែបម្រើរូបនេះទៅឲ្យពួកគេនៅខែមករាដើមឆ្នាំក្រោយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi