បាល់ទាត់អន្តរជាតិ
Kvaratskhelia៖ Cristiano Ronaldo ជានិមិត្តរូបរបស់ខ្ញុំ ហើយ Real Madrid ជាក្លឹបដែលខ្ញុំគាំទ្រតាំងពីក្មេង

ខ្សែប្រយុទ្ធដែលកំពុងឡើងជើងខ្លាំង Khvicha Kvaratskhelia របស់ក្លឹបយក្សនៅអ៊ីតាលី Napoli បានបង្ហើបឲ្យដឹងថា គាត់បានគោរពស្រឡាញ់ និងចាត់ទុក Cristiano Ronaldo ជានិមិត្តរូប (Idol) របស់ខ្លួន ហើយក្លឹប Real Madrid គឺជាក្លឹបដែលគាត់ស្រឡាញ់។
ដោយឡែកខ្សែប្រយុទ្ធសញ្ជាតិហ្សកហ្ស៊ីវ័យ 21 ឆ្នាំរូបនេះបានក្លាយទៅជាតួអង្គមួយដ៏សំខាន់របស់ក្លឹប Napoli ចាប់តាំងពីបានផ្ទេរពីក្លឹប Dinamo Batumi កាលពីរដូវក្ដៅកន្លងទៅ ក្នុងតម្លៃផ្ទេរប្រមាណជា 10 លានអឺរ៉ូតែប៉ុណ្ណោះ។
យោងទៅតាមកាសែត The Sun បានឲ្យដឹងថា មួយរយៈចុងក្រោយនេះ មានក្លឹបកំពូលៗជាច្រើននៅតំបន់អឺរ៉ុបបានចាប់អារម្មណ៍លើ Kvaratskhelia ហើយក្នុងចំណោមនោះ ក៏មានក្លឹប Real Madrid ផងដែរ។ យ៉ាងណាមិញ Kvaratskhelia បាននិយាយអំពីការកោតសរសើររបស់គាត់ចំពោះក្លឹប Real Madrid និងបង្ហាញថា ពួកគេជាក្លឹបដែលគាត់បានគាំទ្រតាំងពីកុមារភាពមក។
Kvaratskhelia បានប្រាប់ទៅកាន់ DAZN ថា៖ “កាលខ្ញុំនៅតូចកីឡាករដែលខ្ញុំចូលចិត្តបំផុតគឺ Guti។ ខ្ញុំចូលចិត្តរបៀបដែលគាត់លេង។ បន្ទាប់ពី Guti កីឡាករសំណព្វរបស់ខ្ញុំគឺជា Cristiano Ronaldo។ គាត់ គឺជា Idol របស់ខ្ញុំ។ កាលនៅក្មេង ខ្ញុំតែងតែគាំទ្រក្លឹប Real Madrid”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ20 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega