បាល់ទាត់អន្តរជាតិ
Arsenal កំពុងក្លាយជាបេក្ខភាពដែលមានភាគរយខ្ពស់ ក្នុងការចុះហត្ថលេខាលើ Sergej Milinkovic

ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតក្នុងបេក្ខភាពដែលមានភាគរយខ្ពស់ ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Sergej Milinkovic-Savic របស់ Lazio។ កីឡាករសញ្ជាតិស៊ែប៊ីរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពី Lazio អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែគាត់នៅតែមិនអាចចាកចេញពីទឹកដីអ៊ីតាលី និងស្ថិតនៅក្រោមកុងត្រារហូតដល់ខែមិថុនា ឆ្នាំ 2024។
Arsenal គឺជាក្លឹបមួយក្នុងចំណោមក្លឹបផ្សេងទៀតនៅតំបន់អឺរ៉ុប ដែលចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យ 27 ឆ្នាំ Sergej Milinkovic។ ជាមួយនឹងរបាយការណ៍ថ្មីៗនេះដែរ ក៏បានបង្ហាញថា ក្លឹបកាំភ្លើងធំកំពុងទាក់ទងទៅកាន់ក្លឹប Lazio ដើម្បីស្វែងរកលទ្ធភាពដែលអាចចុះហត្ថលេខាលើខ្សែបម្រើឆ្នើមរូបនេះនៅខែមករាខាងមុខ។
ជាមួយគ្នានេះដែរ យោងតាមសារព័ត៌មាន Corriere dello Sport បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal បច្ចុប្បន្នកំពុងមានភាគរយខ្ពស់បំផុត ក្នុងការចុះហត្ថលេខាលើកីឡាករ Sergej Milinkovic ដែលតម្លៃផ្ទេរប្រហែលជា 50 លានផោន។
ប្រភព: Sportsmole