បាល់ទាត់អន្តរជាតិ
Liverpool ប្រកាសពីការចុះហត្ថលេខាលើ Cody Gakpo និងលេខអាវដែលកីឡាកររូបនេះប្រើប្រាស់

កាលពីប៉ុន្មានម៉ោងមុននេះ ក្លឹបហង្សក្រហម Liverpool បានបញ្ជាក់ពីការចុះហត្ថលេខាជាផ្លូវការណ៍លើខ្សែប្រយុទ្ធសញ្ជាតិហូឡង់ Cody Gakpo ដោយផ្ទេរពីក្លឹប PSV Eindhoven។ កីឡាករវ័យ 23 ឆ្នាំរូបនេះនឹងបង្ហាញខ្លួនក្នុងការប្រកួតរបស់ក្លឹបហង្សក្រហមចាប់ពីខែមករាដើមឆ្នាំក្រោយនេះតទៅ។
Cody Gakpo បានចុះកុងត្រារយៈពេល 5 ឆ្នាំកន្លះនៅទឹកដី Anfield ជាមួយនឹងតម្លៃផ្ទេរ 37 លានផោន ដែលអាចនឹងកើនឡើងដល់ 44 លានផោនជាមួយនឹងលក្ខខណ្ឌផ្សេងៗទៀតដែល Liverpool និង PSV Eindhoven បានដាក់ខសន្យាជាមួយគ្នា។
ដូចគ្នានេះដែរលោក Jurgen Klopp មានទំនុកចិត្តថា តារាឆ្នើមវ័យក្មេងរូបនេះនឹងបង្កើនប្រសិទ្ធិភាពនៅតំបន់ប្រយុទ្ធ ហើយអាចសម្របខ្លួនបានឆាប់រហ័សជាមួយក្លឹបថ្មី។ ដោយឡែក Cody Gakpo នឹងប្រើប្រាស់អាវលេខ 18 ដែលលេខនេះត្រូវបានពាក់ចុងក្រោយដោយកីឡាករសញ្ជាតិជប៉ុន Takumi Minamino។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Varane បង្ហាញបំណងចង់ត្រឡប់ទៅអតីតក្លឹបចាស់វិញ ហើយចូលនិវត្តន៍នៅទីនោះ
-
បាល់ទាត់អន្តរជាតិ10 hours ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ1 day ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!