បាល់ទាត់អន្តរជាតិ
PSG បង្ហាញចំណាប់អារម្មណ៍លើការផ្ទេរខ្សែបម្រើកណ្ដាល Sofyan Amrabat

ក្លឹបយក្សបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍ថា បានចូលរួមក្នុងការប្រកួតប្រជែងជាមួយក្លឹបហង្សក្រហម Liverpool និង Tottenham Hotspur ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Sofyan Amrabat ដែលបច្ចុប្បន្នកំពុងលេងនៅ Fiorentina។
កីឡាករសញ្ជាតិម៉ារ៉ុករូបនេះ គឺជាខ្សែបម្រើដ៏ឆ្នើមម្នាក់ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ 2022 ហើយបានបង្ហាញទម្រង់លេងដ៏លេចធ្លោរស្ទើរគ្រប់ការប្រកួត និងបានជួយឲ្យក្រុមជម្រើសជាតិរបស់ខ្លួនឡើងដល់វគ្គ 4 ក្រុមចុងក្រោយ ហើយជាការសាងប្រវត្តិសាស្ត្រដ៏អស្ចារ្យ ដោយក្លាយជាប្រទេសមកពីទ្វីបអាហ្វ្រិកដំបូងគេដែលបានឡើងមកដល់វគ្គនេះ។
ទម្រង់លេងដ៏ល្អនៅតំបន់បម្រើកណ្ដាលរបស់ Amrabat អាចធ្វើឲ្យគាត់ត្រូវបានក្លឹបធំៗជាច្រើនចង់បាន ជាពិសេសក្លឹបដែលមានកៅអីលេងនៅ UEFA Champions League ដូចជា Liverpool និង Tottenham Hotspur ជាដើម ហើយមានការរំពឹងទុកថា កីឡាកររូបនេះនឹងចាកចេញពី Fiorentina នៅខែមករាដើមឆ្នាំក្រោយ។
ស្របពេលដែល Liverpool និង Tottenham Hotspur ឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ទៅលើ Amrabat នោះ របាយការណ៍ពីគេហទំព័រ Tuttomercatoweb បានឲ្យដឹងថា PSG កំពុងចាប់អារម្មណ៍ផ្ទេរតារាឆ្នើមរូបនេះដែរ។ ប្រសិនបើតម្លៃផ្ទេរមិនចោទជាបញ្ហាទេនោះ Amrabat អាចនឹងទៅចូលរួមជាមួយក្លឹបយក្សបារាំង PSG ខណៈដែលនៅទីនោះក៏មានមិត្តរួមក្រុមជម្រើសជាតិរបស់គាត់ Achraf Hakimi ផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Barcelona ត្រៀមទទួលបានខ្សែការពារចំណូលថ្មីមួយរូប ដោយមិនចំណាយលុយផ្ទេរ
-
បាល់ទាត់អន្តរជាតិ3 days ago
Chelsea ហ៊ានចាយដល់ 100 លានអឺរ៉ូ ប្រសិនបើ Real Madrid ព្រមលក់កីឡាកររូបនេះឲ្យពួកគេ
-
បាល់ទាត់អន្តរជាតិ14 hours ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ