បាល់ទាត់អន្តរជាតិ
រំលងអាធ្រាតនេះ PSG នឹងត្រូវប៉ះជាមួយក្រុមលេខ 2 ខណៈដែល Neymar និង Messi ត្រូវអវត្តមាន

នៅម៉ោង 2:45 នាទីរំលងអធ្រាតនេះក្លឹបយក្សបារាំង Paris Saint-Germain នឹងត្រូវធ្វើដំណើរទៅជួបជាមួយក្រុមម្ចាស់ផ្ទះ Lens ដែលជាការប្រកួតក្របខណ្ឌលីគកំពូលរបស់បារាំង Ligue 1។ វាគឺជាការប្រកួតដំបូងបង្អស់របស់ក្រុមទាំង 2 នៅឆ្នាំ 2023 នេះផងដែរ។
បច្ចុប្បន្នក្លឹប Lens ដែលដឹកនាំដោយគ្រូបង្វឹកលោក Franck Haise កំពុងឈរនៅចំណាត់ថ្នាក់លេខ 2 ក្នុងលីគ ដោយមានពិន្ទុចាញ់ក្រុមលេខ 1 Paris Saint-Germain ចំនួន 7 ពិន្ទុ។ ទន្ទឹមនឹងនេះដែរ ខ្សែប្រយុទ្ធរបស់ PSG គឺកីឡាករ Neymar Jr. មិនអាចធ្វើដំណើរទៅជាមួយមិត្តរួមក្រុមសម្រាប់ការប្រកួតជាមួយ Lens ឡើយ ដោយជាប់ពិន័យកាតក្រហមកាលពីប្រកួតមុនជាមួយក្លឹប Strasbourg។
គ្រូបង្វឹកលោក Christophe Galtier របស់ PSG ត្រូវបានគេគិតថា នឹងប្រើប្រាស់ខ្សែបម្រើ Carlos Soler ដើម្បីជំនួស Neymar។ ដូចគ្នានេះដែរ Lionel Messi ទំនងជានឹងចុះពីលើយន្តហោះត្រឡប់មកទីក្រុងប៉ារីសវិញ 2 រឺ 3 ម៉ោងមុនពេល PSG ប្រកួត ដូច្នេះហើយកីឡាករអាហ្សង់ទីនរូបនេះនឹងខកខានការប្រកួតផងដែរ ជាមួយនឹង Presnel Kimpembe និង Nuno Mendes បន្តអវត្តមានដោយសាររបួស។
ប្រភព: Sportsmole