បាល់ទាត់អន្តរជាតិ
Tottenham Hotspur ដាក់សំណើរ 13.3 លានផោន ដើម្បីទិញយក Franck Kessie របស់ Barcelona

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍ថា បានដាក់សំណើរជាទឹកប្រាក់ចំនួន 15 លានអឺរ៉ូ សម្រាប់កីឡាករ Franck Kessie របស់ក្លឹបអ្នកមានបុណ្យ Barcelona។ ខ្សែបម្រើកណ្តាលរូបនេះបានផ្លាស់ទៅ Camp Nou កាលពីរដូវក្តៅឆ្នាំមុន បន្ទាប់ពីផុតកុងត្រាជាមួយ AC Milan។
Tottenham Hotspur គឺជាក្លឹបមួយក្នុងចំណោមក្លឹបផ្សេងៗទៀត ដែលធ្លាប់បានចាប់អារម្មណ៍លើកីឡាករសញ្ជាតិកូតឌីវ័រ Franck Kessie នៅពេលដែលដឹងច្បាស់ថា គាត់នឹងចាកចេញពីអតីតក្លឹបចាស់ AC Milan។ យ៉ាងណាទីបំផុត Barcelona ក៏ចុះហត្ថលេខាលើ Franck Kessie បានសម្រេច។
ទោះបីជាយ៉ាងណាក៏ដោយ មួយរយៈកាលចុងក្រោយនេះ Franck Kessie ហាក់ដូចជាមិនមែនជាផ្នែកមួយដែលសំខាន់សម្រាប់ Barcelona ឡើយ ខណៈដែលរដូវលកាលនេះគាត់បានបង្ហាញខ្លួនចំនួន 13 ប្រកួត ប៉ុន្តែបានបង្ហាញខ្លួនជាជម្រើសដំបូងត្រឹមតែ 2 ដងប៉ុណ្ណោះសម្រាប់ក្របខណ្ឌ La Liga។
យោងតាមអ្នកកាសែតអេស្ប៉ាញ Alfredo Martinez បានឲ្យដឹងថា ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានដាក់សំណើរចំនួន 15 លានអឺរ៉ូ (13.3 លានផោន) សម្រាប់ Franck Kessie ដោយពួកគេសង្ឃឹមថា នឹងចុះហត្ថលេខាលើគាត់ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ បើទោះបីជាប្រធានក្លឹប Barcelona លោក Joan Laporta បានទទូចថា គាត់គ្មានចេតនាក្នុងការលក់ខ្សែបម្រើកណ្ដាលសញ្ជាតិកូតឌីវ័រក្នុងពេលនេះក៏ដោយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ20 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ8 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ5 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ