បាល់ទាត់អន្តរជាតិ
AC Milan ត្រៀមដណ្ដើមយកខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លឹប Santos ដែល Barcelona កំពុងចង់បាន

យោងតាមកាសែតបារាំង L’Equipe បានឲ្យដឹងថា ក្លឹប AC Milan បានទាក់ទងយ៉ាងជិតដិតជាមួយក្លឹប Santos FC របស់ប្រេស៊ីល ជាមួយនឹងការដេញថ្លៃចំនួនទឹកប្រាក់ 15 លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធវ័យក្មេង Angelo Gabriel ដែលជាគោលដៅនៃការចង់បានរបស់ Barcelona។
កន្លងមកក្លឹបអ្នកមានបុណ្យ Barcelona បានខកខានក្នុងការចុះហត្ថលេខាលើកីឡាករប្រេស៊ីលដែលមានទេពកោសល្យមួយចំនួនដូចជា Rodrygo និង Vinicius Jr. ហើយចុងក្រោយរបស់ពួកគេត្រូវបានក្លឹប Real Madrid ដណ្តើមយកកីឡាករវ័យ 16 ឆ្នាំ Endrick Felipe ផងដែរ។
យ៉ាងណាមិញកីឡាករប្រេស៊ីលវ័យ 18 ឆ្នាំ Angelo Gabriel បានស្ថិតនៅលើរ៉ាដារបស់ Barcelona អស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែពេលនេះ AC Milan កំពុងព្យាយាមបញ្ចុះបញ្ចូលគាត់ឲ្យផ្ទេរទៅកាន់ទឹកដី San Siro។ យោងតាមប្រភពច្បាស់ការណ៍មួយបានឲ្យដឹងថា ក្លឹប AC Milan បានដាក់សំណើរដេញថ្លៃ 15 លានអឺរ៉ូ និងប្រាក់បន្ថែមមួយចំនួនទៀត ទៅកាន់ក្លឹប Santos FC ហើយប្រសិនបើមិនមានឧបសគ្គណាមួយទេនោះ Angelo Gabriel នឹងផ្ទេរទៅកាន់ទឹកដីអ៊ីតាលី។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ20 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega