បាល់ទាត់អន្តរជាតិ
Romelu Lukaku ប្ដេជ្ញាចិត្តថា គាត់នឹងមិនត្រឡប់ទៅ Chelsea វិញឡើយ

ខ្សែប្រយុទ្ធមាឌធំ Romelu Lukaku បានបញ្ជាក់ថា គាត់បានសម្រេចចិត្តនឹងផ្ទេរជាអចិន្ត្រៃយ៍ទៅ Inter Milan ក្នុងអំឡុងទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ។
យ៉ាងណាមិញកីឡាករវ័យ 29 ឆ្នាំរូបនេះដំបូងឡើយជាកីឡាកររបស់ក្លឹប Inter Milan ចន្លោះឆ្នាំ 2019 ដល់ 2021 ហើយបានស៊ុតបញ្ចូលទីបាន 64 គ្រាប់ក្នុងការបង្ហាញខ្លួន 95 ប្រកួតក្នុងអំឡុងពេល 2 រដូវកាលដ៏ជោគជ័យជាមួយក្លឹបយក្សអ៊ីតាលី។
ដោយមើលឃើញពីទម្រង់លេងដ៏លេចធ្លោរនេះ Romelu Lukaku ត្រូវបានក្លឹបតោខៀវ Chelsea ចុះហត្ថលេខាទិញយកក្នុងតម្លៃ 97.5 លានផោន កាលពីឆ្នាំ 2021។ ប៉ុន្តែនៅ Stamford Bridge ខ្សែប្រយុទ្ធរូបនេះមានទម្រង់លេងមិនល្អឡើយ ហើយថែមទាំងទទួលបានការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្រ។
មិនយូរប៉ុន្មានកីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះបានត្រឡប់មក Inter Milan វិញ ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែកក្កដាឆ្នាំមុន ប៉ុន្តែដោយសារបញ្ហារបួស គាត់ស៊ុតបញ្ចូលទីសរុបបានតែ 2 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានតែម្ដងគត់ក្នុងការបង្ហាញខ្លួនចំនួន 5 ប្រកួត។ ដោយសារតែមើលឃើញបែបនោះ Romelu Lukaku ត្រូវបានគេគិតថា Inter Milan នឹងឲ្យគាត់ត្រឡប់មកក្លឹបតោខៀវ Chelsea វិញនៅរដូវក្តៅនេះ។
ប៉ុន្តែផ្ទុយមកវិញថ្មីៗនេះ Lukaku បានលើកឡើងថា គាត់នឹងផ្ទេរជាអចិន្ត្រៃយ៍ត្រឡប់ទៅ San Siro វិញ និងបញ្ចប់កុងត្រាជាមួយ Chelsea។ គាត់បានប្រាប់ទៅកាន់ Sky Sports អ៊ីតាលីថា៖ “ខ្ញុំបាននិយាយជាមួយ Chelsea អំពីទំនាក់ទំនងរបស់ខ្ញុំជាមួយគ្រូបង្វឹក ហើយខ្ញុំបានសម្រេចចិត្តត្រឡប់មក Inter Milan វិញ។ អ្វីៗដំណើរការដោយរលូន ហើយខ្ញុំសប្បាយចិត្ត។ ខ្ញុំសង្ឃឹមថានឹងបន្តនៅ Inter Milan ហើយក្លឹបមួយនេះសម្រាប់ខ្ញុំ គឺជាអ្វីៗគ្រប់យ៉ាង…”។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ20 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ5 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ