បាល់ទាត់អន្តរជាតិ
Mbappe ចង់ឲ្យ Dembele ផ្ទេរទៅលេងនៅ Paris Saint-Germain ជាមួយគ្នា

ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe របស់ក្លឹបយក្សបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍ថា កំពុងចង់ឲ្យក្លឹបរបស់ខ្លួន នាំយកខ្សែប្រយុទ្ធដែលជាមិត្តរួមក្រុមជម្រើសជាតិជាមួយគ្នា Ousmane Dembele របស់ Barcelona មកកាន់ទឹកដីបារាំង។
ដំបូងឡើយកីឡាករវ័យ 25 ឆ្នាំ Ousmane Dembele បានក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួនកាលពីរដូវក្តៅកន្លងទៅ បន្ទាប់ពីបានផុតកុងត្រាជាមួយ Barcelona ប៉ុន្តែភ្លាមៗនោះគាត់បានយល់ព្រមបន្តកុងត្រាថ្មីរយៈពេល 2 ឆ្នាំនៅទឹកដី Camp Nou បន្តទៀត។
ជាថ្មីម្ដងទៀតពេលនេះ Ousmane Dembele បានឈានចូលដល់ 18 ខែចុងក្រោយនៃកុងត្រារបស់ខ្លួន ដែលគាត់អាចនឹងពិចារណាក្នុងការចាកចេញពី Barcelona ផងដែរ ស្របពេលជាមួយនឹងទីផ្សារដោះដូរកីឡាករនឹងបើកឡើងវិញនៅក្នុងខែនេះហើយ។ ថ្វីត្បិតតែទម្រង់លេងរបស់ Barcelona ហាក់ដូចជាល្អប្រសើរជាងមុនច្រើន ប៉ុន្តែពួកគេនៅតែមានកម្រិតដែលមិនទាន់អាចប្រកួតប្រជែងពានធំៗបាននៅឡើយទេ ដែលអាចជាហេតុធ្វើឲ្យកីឡាករមួយចំនួនគ្មានទំនុកចិត្ត និងរងចាំឱកាសល្អដើម្បីស្វែងរកក្លឹបថ្មីដែលមានគុណភាពល្អជាងនេះ។
យោងតាមគេហទំព័រ Fichajes របស់អេស្ប៉ាញបានឲ្យដឹងថា Mbappe និង Dembele បានបង្កើតទំនាក់ទំនងដ៏ល្អនៅក្នុងជំរុំហ្វឹកហាត់សម្រាប់ក្រុមជម្រើសជាតិបារាំង ហើយកីឡាករដែលមានឥទ្ធិពលនៅ PSG រូបនេះជឿជាក់ថា Ousmane Dembele នឹងជោគជ័យជាមួយគាត់នៅប្រទេសកំណើតរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយរបាយការណ៍ដដែលនេះដែរ បានបន្ថែមថា គ្រូបង្វឹករបស់ក្លឹប Barcelona លោក Xavi Hernandez កំពុងរីករាយជាមួយនឹងទម្រង់លេងរបស់ Dembele នៅរដូវកាលនេះ ហើយគាត់មិនចង់បាត់បង់ខ្សែប្រយុទ្ធស្លាបរូបនេះឡើយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Varane បង្ហាញបំណងចង់ត្រឡប់ទៅអតីតក្លឹបចាស់វិញ ហើយចូលនិវត្តន៍នៅទីនោះ
-
បាល់ទាត់អន្តរជាតិ9 hours ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ1 day ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!