Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid ត្រៀម​ចរចា​ដើម្បី​ចុះ​ហត្ថលេខា​ផ្ទេរ Ibrahima Konate របស់ Liverpool

Published

on

ក្លឹប​អធិរាជស Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​តែ​ពិចារណា​ក្នុង​ការ​ទិញ​យក​ខ្សែ​ការពារ​កណ្តាល​​របស់​ក្លឹបហង្សក្រហម Liverpool គឺ​កីឡាករ Ibrahima Konate។ កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​ទទួល​បាន​ការកោតសរសើរ​ជា​ខ្លាំង សម្រាប់​ការ​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​នៅ Anfield។

ខ្សែការពារ Ibrahima Konate បាន​ចូលរួម​ជា​មួយ​ក្រុម​របស់​លោក Jurgen Klopp ដោយ​ផ្ទេរ​ពី​ក្លឹប RB Leipzig នៅ​រដូវក្តៅ​ឆ្នាំ 2021។ Konate បាន​បញ្ចប់​រដូវកាល​ដំបូង​របស់​គាត់​សម្រាប់​ក្លឹប​ហង្សក្រហម Liverpool ជាមួយ​នឹង​ការ​ឈ្នះ​ពាន FA Cup និង EFL Cup ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប 29 ប្រកួត​នៅ​គ្រប់​ព្រឹត្តិការណ៍​ទាំង​អស់​របស់​ក្លឹប​ពេល​នោះ។

បច្ចុប្បន្ន Ibrahima Konate នៅ​មាន​កុងត្រា​ជា​មួយ​ក្លឹប​ហង្សក្រហម​រហូត​ដល់​ឆ្នាំ 2026 ប៉ុន្តែ​បើ​យោង​តាម​របាយការណ៍​ពី Mediafoot បាន​ឲ្យ​ដឹង​ថា Real Madrid កំពុង​ពិចារណា​លើ​ការ​ផ្ទេរ​ខ្សែ​ការពារ​ដ៏​មាន​ទេពកោសល្យ​រូប​នេះ​នៅ​ពេល​ខាង​មុខ។ របាយការណ៍​ដដែល​នេះ​ដែរ ក៏​បាន​បញ្ជាក់​ទៀត​ថា គ្រូបង្វឹក​របស់​ក្លឹប Real Madrid លោក Carlo Ancelotti កំពុង​ពេញ​ចិត្ត​ជា​ខ្លាំង​នូវ​សមត្ថភាព​របស់ Ibrahima Konate និង​បាន​ស្នើរ​ដល់​ក្រុម​ប្រឹក្សា​ភិបាល​របស់​ក្លឹប​អំពី​បំណង​ប្រាថ្នា​របស់​គាត់ ក្នុង​ការ​នាំយក​ខ្សែ​ការពារ​រូប​នេះ​មក​កាន់​ទឹកដី Bernabeu ឲ្យ​បាន​មុន​ពេល​ដែល​រដូវកាល​ក្រោយ​ចាប់​ផ្ដើម។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២