បាល់ទាត់អន្តរជាតិ
Dejan Lovren ចុះហត្ថលេខាផ្ទេរត្រឡប់មកអតីតក្លឹបចាស់ Olympique Lyon

ខ្សែការពារសញ្ជាតិក្រូអាត Dejan Lovren បានចាកចេញពីក្លឹប Zenit St Petersburg ដើម្បីត្រឡប់មកកាន់អតីតក្លឹបចាស់ Olympique Lyon វិញ។ អតីតកីឡាកររបស់ក្លឹបហង្សក្រហម Liverpool រូបនេះ បានចុះកុងត្រាជាមួយក្លឹបថ្មីរហូតដល់ខែមិថុនា ឆ្នាំ 2025។
កីឡាករវ័យ 33 ឆ្នាំ Dejan Lovren ធ្លាប់លេងបាន 72 ប្រកួតឲ្យក្លឹបបារាំង Olympique Lyon នៅចន្លោះឆ្នាំ 2010 ដល់ឆ្នាំ 2013 មុនពេលផ្លាស់ទៅ Southampton និងបន្ទាប់មកបានចូលរួមជាមួយ Liverpool។ យ៉ាងណា ខ្សែការពាររូបនេះបានចាកចេញពី Anfield ក្នុងឆ្នាំ 2020 ហើយចាប់តាំងពីពេលនោះមក Dejan Lovren បានចំណាយពេល 2 ឆ្នាំលេងឲ្យ Zenit St Petersburg ក្នុងប្រទេសរុស្ស៊ី។
Dejan Lovren ធ្លាប់ជាផ្នែកមួយដ៏សំខាន់នៃក្រុមជម្រើសជាតិក្រូអាតដែលបានជួយក្រុមឲ្យឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup នៅប្រទេសកាតាកាលពីខែមុន។ រូបគេក៏ធ្លាប់បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup កាលពីឆ្នាំ 2018 នៅប្រទេសរុស្ស៊ីផងដែរ ដែលពេលនោះក្រូអាតចាញ់បារាំងនៅវគ្គផ្តាច់ព្រ័ត្រ។ ដូចគ្នានេះដែរ Dejan Lovren ត្រូវបានគេរំពឹងថា នឹងពង្រឹងនៅតំបន់ការពាររបស់ Olympique Lyon ដោយបច្ចុប្បន្នក្លឹបមួយនេះកំពុងតាមពីក្រោយពិន្ទុក្រុមកំពូលតារាង Paris Saint-Germain ចំនួន 20 ពិន្ទុ។
ប្រភព: Washingtonpost
-
Uncategorized3 days ago
រំលឹកអតីតកាល David Beckham កាលនៅជាកីឡាករ (មានវីឌីអូ)
-
Uncategorized1 day ago
Kylian Mbappe ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែនៅតែត្រូវតាមដានបន្តសម្រាប់ការប្រកួត Club World Cup
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ Juventus ទស្សនកិច្ចសុខៗ ត្រូវបានគេហៅចូលសេតវិមាន របស់លោក Donald Trump បែកញើសជោគ!!