បាល់ទាត់អន្តរជាតិ
ក្រោយប្រកាសនិវត្តន៍ប៉ុន្មានខែ ពេលនេះ Gerard Pique ចង់ត្រឡប់មកអាជីពបាល់ទាត់វិញ និងចូលលេងឲ្យក្លឹបរបស់ខ្លួន FC Andorra
វីរបុរសរបស់ក្លឹបអ្នកមានបុណ្យ Barcelona គឺខ្សែការពារ Gerard Pique ត្រូវបានគេរាយការណ៍មកថា កំពុងពិចារណាវិលត្រឡប់ទៅកាន់ពិភពបាល់ទាត់ជាថ្មីម្ដងទៀត បន្ទាប់រយៈពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ ដែលគាត់បានប្រកាសចូលនិវត្តន៍។
យ៉ាងណាមិញ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ បានបើកចំហរពីការចង់ចូលរួមលេងឲ្យក្លឹប FC Andorra ក្នុងក្របខ័ណ្ឌទី 2 របស់អេស្ប៉ាញ ដែលក្រុមនោះដែរគាត់គឺជាប្រធានក្លឹបផ្ទាល់តែម្ដង។ គួររំលឹកផងដែរថា Gerard Pique បានទិញក្លឹប FC Andorra កាលពីឆ្នាំ 2018 តាមរយៈក្រុមហ៊ុនវិនិយោគរបស់គាត់ឈ្មោះថា Kosmos។
Gerard Pique គឺជាអតីតខ្សែការពារឆ្នើមមួយរូបនៅក្នុងពិភពបាល់ទាត់ដែលធ្លាប់លេងឲ្យក្លឹប Barcelona, Manchester United និងក្រុមជម្រើសជាតិអេស្ប៉ាញ។ បុរសសង្ហាររូបនេះធ្លាប់បានជួយឲ្យក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះពាន World Cup ជាលើកដំបូងផងដែរកាលពីឆ្នាំ 2010 ក្នុងជំនាន់ជាមួយនឹង Andres Iniesta, Xavi និង David Villa ជាដើម។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ4 days ago
Militao ត្រឡប់មកវិញ ខណៈកីឡាករសំខាន់ 2 រូបនឹងខកខានការប្រកួតទល់នឹង Real Sociedad នៅថ្ងៃអាទិត្យនេះ
-
បាល់ទាត់អន្តរជាតិ4 days ago
តើដំណើរនៃអាជីពបាល់ទាត់របស់ Antony នឹងទៅជាយ៉ាងណា? គាត់នឹងចាកចេញពីបិសាចក្រហម រឺទេ?
-
បាល់ទាត់អន្តរជាតិ5 days ago
Newcastle ត្រៀមទាក់ទងខ្សែការពារហូឡង់ Dumfries