បាល់ទាត់អន្តរជាតិ
Lionel Messi បានត្រឡប់មកដល់ PSG វិញហើយ និងត្រៀមខ្លួនសម្រាប់ការប្រកួត French Cup នៅថ្ងៃសៅរ៍នេះ

ខ្សែប្រយុទ្ធឆ្នើម Lionel Messi បានត្រឡប់មកកាន់ទីលានហ្វឹកហាត់របស់ក្លឹប Paris Saint-Germain វិញហើយនៅថ្ងៃនេះ បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ បានសម្រាករយៈពេលយូរក្នុងការអបអរនូវការឈ្នះពាន World Cup នៅប្រទេសកាតារបស់ខ្លួន។
យ៉ាងណាមិញ Lionel Messi បានខកខាន 2 ប្រកួតមុនរបស់ PSG ហើយក្លឹបយក្សបារាំងមួយនេះបានចាញ់ Lens ក្នុងលទ្ធផល 3-1 កាលពីចុងសប្តាហ៍មុន ដែលវាការបរាជ័យលើដំបូងសម្រាប់ការប្រកួត Ligue 1 នៅរដូវកាលនេះ។
ដោយឡែកការប្រកួតបន្ទាប់របស់ Paris Saint-Germain នឹងត្រូវជួបជាមួយ Chatearoux ដែលជាការប្រកួតក្នុងក្របខណ្ឌ French Cup នៅថ្ងៃសៅរ៍ (ម៉ោង 3 រំលងអាធ្រាត)។ ទន្ទឹមនឹងនេះដែរ Lionel Messi ត្រូវបានគេរំពឹងទុកថា នឹងបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយអាចបង្ហាញខ្លួននៅក្នុងការប្រកួតនោះ។
ប្រភព: CNN