បាល់ទាត់អន្តរជាតិ
បរាជ័យក្នុងការនាំយក Cody Gakpo ពេលនេះបិសាចក្រហមចាប់អារម្មណ៍លើ Olivier Giroud វិញម្ដង
ខ្សែប្រយុទ្ធ Olivier Giroud របស់ AC Milan ត្រូវបានគេរាយការណ៍មកថា ជាគោលដៅផ្ទេរសម្រាប់ក្លឹបបិសាចក្រហម Manchester United នៅខែមករានេះ។ យ៉ាងណាមិញលោក Erik ten Hag ដែលជាគ្រូបង្វឹកកំពុងស្វែងរកខ្សែប្រយុទ្ធចំណូលថ្មីម្នាក់ ដើម្បីជំនួសកន្លែងងរបស់ Cristiano Ronaldo។
កាលពីពេលកន្លងមក ក្លឹបបិសាចក្រហម Manchester United ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរសម្រាប់ខ្សែប្រយុទ្ធ Cody Gakpo ប៉ុន្តែកីឡាករសញ្ជាតិហូឡង់រូបនេះបានចាកចេញពី PSV Eindhoven ហើយទៅចូលរួមជាមួយ Liverpool ទៅវិញ។
ទន្ទឹមនឹងនេះដែរ Joao Felix របស់ Atletico Madrid ត្រូវបានគេនិយាយថា គឺជាជម្រើសមួយនៃការចង់បានរបស់ Manchester United ផងដែរ ប៉ុន្តែប្រាក់ពលកម្ម និងតម្លៃផ្ទេររបស់កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះខ្ពស់ជាងការរំពឹងទុករបស់ក្លឹប។
យោងតាមកាសែត The Times បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United កំពុងបង្វែរការពិចារណាលើការផ្ទេរអតីតខ្សែប្រយុទ្ធសញ្ជាតិបារាំង Olivier Giroud។ អតីតខ្សែប្រយុទ្ធរបស់ក្លឹបកាំភ្លើងធំ Arsenal និងតោខៀវ Chelsea រូបនេះ មានវ័យ 36 ឆ្នាំហើយពិតមែន ប៉ុន្តែគាត់នៅមានទម្រង់លេងដ៏ល្អគួរឲ្យចាប់អារម្មណ៍ដោយស៊ុតបញ្ចូលទីបាន 9 គ្រាប់ ក្នុងការបង្ហាញខ្លួន 20 ប្រកួតទាំងនៅ Serie A និង UEFA Champions League រដូវកាលនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
Barcelona ត្រៀមឆ្មក់ឱកាសចុះហត្ថលេខាលើ Rafael Leao
-
បាល់ទាត់អន្តរជាតិ5 days ago
គ្រូបង្វឹកទី 2 នៅក្នុងក្របខណ្ឌ Premier League រដូវកាលនេះ ដែលអាចនឹងត្រូវក្លឹបបណ្ដេញចេញនាពេលឆាប់ៗខាងមុខ
-
បាល់ទាត់អន្តរជាតិ5 days ago
ស្ថានភាពផ្លាស់ប្ដូរខ្លាំង! Barcelona ត្រៀមបន្តកុងត្រាថ្មីជាមួយ Raphinha