Connect with us

បាល់ទាត់អន្តរជាតិ

Depay និង Bellerin ត្រៀម​ចាកចេញ​ពី Barcelona នៅ​ពេល​ផុត​កុងត្រា

Published

on

ខ្សែ​ប្រយុទ្ធ Memphis Depay និង Hector Bellerin ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​ចាកចេញ​ពី Barcelona ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​ពេល​ដែល​កុងត្រា​បច្ចុប្បន្ន​របស់​ពួក​គេ​ផុត​កំណត់​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។ ដោយ​ឡែក ទម្រង់​លេង​របស់​កីឡាករ​ទាំង 2 រូប​នេះ​ហាក់​ដូច​ជា​មាន​កម្រិត​មិន​ដល់​ការ​ចង់​បាន​របស់ Barcelona ឡើយ នៅ​មួយ​រយៈ​ចុងក្រោយ​នេះ។

ខ្សែ​ប្រយុទ្ធ Memphis Depay បាន​បង្ហាញ​ខ្លួននសរុប​សម្រាប់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona ចំនួន 42 ប្រកួត ដោយ​ស៊ុត​បញ្ចូលទី​បាន 14 គ្រាប់។ ដូចគ្នា​នេះ​ដែរ ខ្សែការពារ​ស្ដាំ Hector Bellerin បាន​បង្ហាញ​ខ្លួន​សរុប​ត្រឹមតែ 6 ប្រកួត​ប៉ុណ្ណោះ សម្រាប់​ក្លឹប​យក្ស​នៅ​កាតាឡាន់​មួយ​នេះ។

របាយការណ៍​ចុងក្រោយ​ដែល​ទាក់ទង​នឹង​កីឡាករ​ទាំង 2 រូប​នេះ បាន​លើក​ឡើង​ថា ពួក​គេ​នឹង​ចាកចេញ​ពី​ទឹកដី Camp Nou ក្នុង​ឆ្នាំ​នេះ​ហើយ ដោយ​ជា​ពិសេស Memphis Depay ត្រូវ​បាន​គេ​គិត​ថា​នឹង​ត្រឡប់​ទៅ​កាន់​ទឹកដី Premier League វិញ​ផង​ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២