បាល់ទាត់អន្តរជាតិ
បិសាចក្រហម ត្រៀមចរចាផ្ទេរអ្នកចាំទីសញ្ជាតិស្វីស Yann Sommer

ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតក្នុងការតាមប្រមាញ់អ្នកចាំទី Yann Sommer ដែលបច្ចុប្បន្នលេងនៅក្លឹប Borussia Monchengladbach។ ក្លឹបបិសាចក្រហមកំពុងស្វែងរកបេក្ខភាពអ្នកចាំទីដៃថ្មី ដើម្បីត្រៀមជំនួស David de Gea ដែលនឹងផុតកុងត្រានៅចុងបញ្ចប់នៃរដូវកាលនេះ។
David de Gea ដែលបច្ចុប្បន្នមានវ័យ 32 ឆ្នាំ បានបង្ហាញខ្លួនសរុបចំនួន 510 ប្រកួតសម្រាប់ក្លឹបបិសាចក្រហម Manchester United គិតចាប់តាំងពីការផ្ទេរមក Old Trafford ក្នុងឆ្នាំ 2011 មក ប៉ុន្តែរបាយការណ៍ថ្មីៗចុងក្រោយនេះបានអះអាងថា អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះនឹងមិនបន្តកុងត្រាថ្មីជាមួយក្លឹបបិសាចក្រហមឡើយ។
ជាមួយគ្នានេះដែរយោងតាមការចុះផ្សាររបស់ The Sun បានលើកឡើងថា ក្លឹបបិសាចក្រហម Manchester United កំពុងរៀបចំកិច្ចព្រមព្រៀងមួយ ដើម្បីចុះហត្ថលេខាលើអ្នកចាំទីសញ្ជាតិស្វីស Yann Sommer ដើម្បីជំនួសកន្លែងរបស់ De Gea។ ពួកគេសង្ឃឹមថា នឹងបញ្ចុះបញ្ចូលក្លឹប Monchengladbach ឲ្យលក់កីឡាកររូបនេះមកឲ្យពួកគេ។
ប្រភព: Sportsmole