បាល់ទាត់អន្តរជាតិ
Chealsea ដាក់សំណើរ 87 លានផោន បូកនឹងកីឡាកររបស់ខ្លួន 3 នាក់ទៀត ដើម្បីប្ដូរយក Enzo Fernandez

ក្លឹបតោខៀវ Chelsea បន្តការតាមប្រមាញសម្រាប់កីឡាករវ័យក្មេងដែលលេចធ្លោរខ្លាំងនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2022 របស់អាហ្សង់ទីន គឺកីឡាករ Enzo Fernandez ដោយពួកគេបានដាក់សំណើរជាទឹកប្រាក់ 87 លានផោន បូករួមទាំងកីឡាករ 3 នាក់របស់ខ្លួន ដែលក្នុងនោះមានទាំងខ្សែប្រយុទ្ធស្លាប Hakim Ziyech ផងដែរ។
យ៉ាងណាមិញតោខៀវត្រូវបានផ្សារភ្ជាប់ជាមួយនឹងកីឡាករជាច្រើននៅក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ ខណៈដែលពួកគេព្យាយាមយ៉ាងលំបាកនៅក្នុងការប្រកួតប្រជែងក្របខ័ណ្ឌ Premier League។ ដូចគ្នានេះដែរ Enzo Fernandez បានក្លាយជាគោលដៅមួយដ៏សំខាន់នៅពេលនេះ។ យ៉ាងណាយោងតាមសារព័ត៌មាន Sportsmail បានរាយការណ៍ថា ក្លឹប Benfica បានបដិសេធការដេញថ្លៃដោយបើកចំហររបស់ពួកគេជាមួយនឹងចំនួនទឹកប្រាក់ 112 លានផោន។
ក្រោយពីត្រូវបានក្លឹបយក្ស Benfica បដិសេធហើយនោះ ក្លឹបតោខៀវ Chelsea បានស្វែងរកការដាក់ដេញថ្លៃច្រកមួយផ្សេងទៀត ដោយយោងតាមសារព័ត៌មានមួយរបស់ព័រទុយហ្គាល់បានអះអាងថា ក្លឹបតោខៀវនឹងដាក់សំណើរជាទឹកប្រាក់ 87 លានផោន ប៉ុន្តែមានបូកបញ្ចូលជាមួយនឹងកីឡាករ 3 នាក់ទៀតរបស់ខ្លួន ដែលក្នុងចំណោមកីឡាករទាំងនោះមាន Hakim Ziyech ផងដែរ។
ប្រភព: Dailymail
-
បាល់ទាត់អន្តរជាតិ21 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់ជាតិ14 hours ago
ភ្នំពេញក្រោន (PPC) គ្រងតំណែងជើងឯកពានរង្វាន់ ខេមបូឌានលីគខាប់ 2023