Connect with us

បាល់ទាត់អន្តរជាតិ

ខ្សែការពារ​របស់ Villarreal ដែល​មិន​សូវ​មាន​គេ​ស្គាល់ នឹង​ក្លាយ​ជា​អនាគត​ដ៏​ភ្លឺស្វាង​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ

Published

on

មាន​មនុស្ស​មិន​ច្រើន​នាក់​ទេ ដែល​ចាប់​អារម្មណ៍ រឺ​ស្គាល់​ខ្សែការពារ​វ័យ 25 ឆ្នាំ Pau Torres ដែលលេង​នៅ​ក្លឹប Villarreal។ Pau Torres គឺ​ជា​ខ្សែការពារ​កណ្ដាល​ដែល​កើត​ចេញ​ពី​ថ្នាល​យុវជន​របស់​ក្លឹប Villarreal នេះ​ផ្ទាល់​តែ​ម្ដង។

កាល​ពី​ពេល​ថ្មីៗ​នេះ Torres បានជួយ Villarreal ឲ្យ​ឈាន​ដល់វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League ដែល​ពួកគេ​បាន​ទម្លាប់​ក្រុម​ខ្លាំង Bayern Munich ហើយ​បិទ​គ្រាប់​បាល់​ឲ្យ​របូត​ត្រឹម​តែ​មួយ​គ្រាប់​ប៉ុណ្ណោះ ក្នុង​ការ​ប្រកួត​សរុប​ទាំង​ពីរ​ជើង។

Pau Torres ធ្លាប់​ទៅ​លេង​នៅ​ក្លឹប Malaga CF មួយ​រដូវកាល​ដែរ កាល​ពី​ឆ្នាំ 2018-2019 ហើយ​ផ្ទេរ​ត្រឡប់ Villarreal វិញ។ បែរ​មក​មើល​ការ​បង្ហាញ​ខ្លួន​នៅ​ក្រុម​ជម្រើស​ជាតិ​វិញ ក៏​ល្អ​ប្រសើរ​ផង​ដែរ។ ក្រោម​ការ​ដឹកនាំ​ទូទៅ​របស់​លោក Luis Enrique ខ្សែការពារ​រូប​នេះ តែងតែ​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ និង​ត្រូវ​បាន​ដាក់​ឲ្យ​លេង​ស្ទើរ​គ្រប់​ការ​ប្រកួត ជា​ពិសេស​គឺ​ប្រកួត​សំខាន់ៗ​របស់​ក្រុម។

ខ្សែការពារ Pau Torres កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជាច្រើន​ពី​ក្លឹប​ធំៗ​នៅ​អង់គ្លេស ពិសេស គឺ​ក្លឹប​បិសាចក្រហម Manchester United។ Pau Torres ត្រូវ​បាន​គេ​មើលឃើញ​ថា នឹង​ក្លាយ​ជា​កីឡាករ​សំខាន់​របស់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ក្នុងការ​ប្រជែង​ពាន World Cup ចុងឆ្នាំ​នេះ​ផងដែរ។

ប្រភព: Sportingnews

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២