បាល់ទាត់អន្តរជាតិ
ក្លឹបបិសាចក្រហមត្រៀមនាំយកខ្សែប្រយុទ្ធម្នាក់ពី Ajax ដែលធ្លាប់ជាអតីតកូនក្រុមរបស់លោក Erik ten Hag

ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានរៀបចំផែនការមួយដោយមិនបើកចំហរ សម្រាប់ការចុះហត្ថលេខាលើ Mohammed Kudus ខណៈដែលពួកគេអាចនឹងដាក់សំណើរទិញយកខ្សែប្រយុទ្ធ Ajax ម្នាក់នេះ នៅពេលឆាប់ខាងមុខផងដែរ។
ក្លឹបម្ចាស់ជើងឯករបស់អង់គ្លេស 20 សម័យកាល Manchester United កំពុងធ្វើការយ៉ាងសកម្មដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធចំណូលថ្មីម្នាក់ទៀត ក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាករខែមករានេះ បន្ទាប់ពីការចាកចេញរបស់ Cristiano Ronaldo កាលពីចុងខែវិច្ឆិកាកន្លងទៅ។
បច្ចប្បន្នខ្សែប្រយុទ្ធ Mohammed Kudus នៅមានកុងត្រាជាមួយនឹងក្លឹប AFC Ajax រហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2025 ប៉ុន្តែអនាគតរបស់កីឡាករសញ្ជាតិហ្គាណារូបនេះកំពុងស្ថិតក្នុងការសង្ស័យ ដោយត្រូវបានគេគិតថា គាត់នឹងស្វែងរកការប្រកួតប្រជែងថ្មីដែលមានកម្រិតខ្ពស់ជាងមុន។ ទន្ទឹមនឹងនេះដែរ យោងតាមរបាយការណ៍ពីគេហទំព័រ 90min.com បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United បច្ចុប្បន្នកំពុងស្វែងរកវិធីនៃការផ្ទេរខ្សែប្រយុទ្ធរូបនេះ ដោយលោក Erik ten Hag ក៏ធ្លាប់ជាអតីតគ្រូបង្វឹករបស់ Mohammed Kudus ផងដែរ ហើយគាត់ដឹងច្បាស់ពីគុណភាពលេងរបស់កីឡាករវ័យ 22 ឆ្នាំរូបនេះយ៉ាងច្បាស់ទៀតផង។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ13 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ16 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi