បាល់ទាត់អន្តរជាតិ
Chelsea ធ្លាក់ទៅឈរនៅចំណាត់ថ្នាក់លេខ 10 ក្នុងតារាង Premier League ក្រោយចាញ់ Manchester City 1-0

ក្លឹបមេឃខៀវ Manchester City បានបន្តឈរនៅចំណាត់ថ្នាក់លេខ 2 ដដែលក្នុងតារាង Premier League ប៉ុន្តែពួកគេបានកើនពិន្ទុថែមទៀត ដែលធ្វើឲ្យមានគម្លាតពីក្រុមលេខ 1 Arsenal ត្រឹមតែ 5 ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីទទួលបានជ័យជម្នះ 1-0 លើក្លឹបតោខៀវ Chelsea កាលពីរំលងអាធ្រាតយប់មិញនេះ។
ផ្ទុយមកវិញការបរាជ័យរបស់ក្រុមម្ចាស់ផ្ទះ Chelsea បានធ្វើឲ្យពួកគេកាន់តែយ៉ាប់យ៉ឺនមួយកម្រិតទៀត ហើយត្រូវធ្លាក់ទៅឈរនៅចំណាត់ថ្នាក់លេខ 10 ដោយក្ដីសង្ឃឹមក្នុងការប្រជែងពាន Premier League ហាក់ដូចជាបាត់បង់ស្ទើរតែទាំងស្រុងទៅហើយ។
យ៉ាងណាមិញគ្រាប់បាល់ 1 គ្រាប់ដែលកើតឡើងនៅកីឡដ្ឋាន Stamford Bridge នោះ គឺជាការស៊ុតបញ្ចូលទីពីខ្សែប្រយុទ្ធស្លាប Riyad Mahrez ដោយរួមចំណែកបញ្ជូនបាល់ពី Jack Grealish។ ទន្ទឹមនឹងនេះដែរយើងនៅតែមើលឃើញថា Manchester City អាចនឹងមានឱកាសក្នុងការគ្រងតំណែងជើងឯកលីគកំពូលរបស់អង់គ្លេសមួយរដូវកាលទៀត ប្រសិនបើប្រកួតដែលនៅសល់ទាំងអស់ពួកគេធ្វើបានល្អ ហើយក្លឹបកំពូលតារាង Arsenal ភ្លាត់ចាញ់ រឺស្មើច្រើនប្រកួត។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ20 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ8 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ5 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ