Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប​មួយ​នៅ​ប្រទេស​ទួរគី កំពុង​ចាប់​អារម្មណ៍​ផ្ទេរ Eden Hazard

Published

on

ក្លឹប​យក្ស​នៅ​លីគ​កំពូល​នៃ​ប្រទេស​ទួរគី Fenerbahce ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​ក្លឹប Real Madrid គឺ​កីឡាករ Eden Hazard ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង។

ក្នុង​អំឡុង​ពេល​ដែល Eden Hazard នៅ​ជាមួយ​ក្លឹប​តោខៀវ Chelsea គាត់​រក​បាន​គ្រាប់​បាល់ 110 គ្រាប់ និង Assist 92 ដង ក្នុង​ការ​បង្ហាញ​ខ្លួន 352 ប្រកួត។ ទម្រង់​លេង​របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បែលហ្សិក​រូប​នេះ​បាន​ឈាន​ឡើង​ដល់​ចំណុច​កំពូល​រហូត​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​គិត​ថា គាត់​នឹង​ក្លាយ​ជា​អ្នក​ស្នង​តំណែង​របស់ Lionel Messi ថែម​ទៀត​ផង។

យ៉ាង​ណា​មិញ ចាប់​តាំង​ពី​បញ្ចប់​ការ​ផ្ទេរ​តម្លៃ 150 លានផោន​ពី​ក្លឹប​តោខៀវ Chelsea ក្នុង​ឆ្នាំ 2019 មក Eden Hazard មាន​ទម្រង់​លេង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដែល​វា​ខុស​ពី​ការ​រំពឹង​ទុក​ទាំង​ស្រុង​របស់​ក្លឹប Real Madrid ក៏​ដូច​ជា​អ្នក​គាំទ្រ។

ជា​មួយ​នឹង​ទម្រង់​លេង​របស់ Eden Hazard នៅ​ពេល​នេះ ប្រាកដ​ណាស់​ថា គាត់នឹង​មិន​អាច​ប្រជែង​ឱកាស​បង្ហាញ​សមត្ថភាព​ជា​មួយ​នឹង​កីឡាករ​ឆ្នើម​ផ្សេង​ទៀត​នៅ Real Madrid បាន​ឡើយ ហើយ​ក្លឹប​ក៏​មាន​ចេតនា​ក្នុង​ការ​លក់​គាត់​ចេញ​ឲ្យ​បាន​កាន់​តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន​ផង​ដែរ។ យោង​តាម​របាយការណ៍​របស់ Fichajes បាន​ឲ្យ​ដឹង​ថា ក្លឹប Fenerbahce កំពុង​ចាប់​អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា​លើ Eden Hazard ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ហើយ​ពួក​គេ​នឹង​ត្រៀម​ខ្លួន​រួច​រាល់ សម្រាប់​ការ​ផ្ដល់​ប្រាក់​ពលកម្ម​ដ៏​ច្រើន​របស់​គាត់​ផង​ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២