បាល់ទាត់អន្តរជាតិ
Arsenal កំពុងសម្លឹងមើលការផ្ទេរអតីតខ្សែប្រយុទ្ធរបស់ក្លឹប Manchester City

ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំផែនការផ្ទេរមួយ ដើម្បីចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Manchester City គឺកីឡាករ Ferran Torres ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅលីគកំពូលនៃប្រទេសអេស្ប៉ាញជាមួយក្លឹប Barcelona។
កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានចាកចេញពី Manchester City ទៅចូលរួមជាមួយ Barcelona ក្នុងខែមករា ឆ្នាំ 2022 ជាមួយនឹងតម្លៃផ្ទេរ 55 លានអឺរ៉ូ។ កីឡាករវ័យ 22 ឆ្នាំរូបនេះនៅតែមានទម្រង់លេងល្អគួរសម ក្រោមការដឹកនាំរបស់លោក Xavi Hernandez ដោយបានបង្ហាញខ្លួន 20 ប្រកួត និងស៊ុតបញ្ចូលទីបាន 5 គ្រាប់នៅរដូវកាលនេះ។
ដោយឡែកយោងតាមរបាយការណ៍ពី Fichajes បានអះអាងថា គ្រូបង្វឹករបស់ Arsenal លោក Mikel Arteta មានបំណងចង់នាំយកខ្សែប្រយុទ្ធ Ferran Torres ត្រឡប់ទៅកាន់ទឹកដី Premier League វិញ។ ដំបូងឡើយ Arsenal ចាប់អារម្មណ៍លើ Mykhailo Mudryk របស់ក្លឹប Shakthar Donetsk ប៉ុន្តែកិច្ចព្រមព្រៀងផ្ទេរសម្រាប់កីឡាករសញ្ជាតិអ៊ុយក្រែនរូបនោះ មានតម្លៃរហូតដល់ 88 លានផោនឯណោះ ទើបធ្វើឲ្យក្លឹបកាំភ្លើងធំបានបង្វែរគោលដៅមកលើ Ferran Torres វិញម្ដង។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ21 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi