បាល់ទាត់អន្តរជាតិ
ជួបជាមួយ Atletico Madrid រាត្រីនេះ Barcelona នឹងអវត្តមានកីឡាករសំខាន់ៗ 2 រូប
ក្លឹបអ្នកមានបុណ្យ Barcelona កំពុងរំពឹងថា នឹងអាចបន្តឈរនៅកំពូលតារាង La Liga ដោយរាត្រីនេះ (ម៉ោង 3:00) ពួកគេនឹងត្រូវធ្វើដំណើរទៅកាន់ Wanda Metropolitano ដើម្បីជួបជាមួយ Atletico Madrid។ ប្រសិនបើ Barcelona ទទួលបានជ័យជំនះ នោះពួកគេនឹងមានគម្លាត 3 ពិន្ទុពីលើក្រុមលេខ 2 Real Madrid។
ដូចគ្នានេះដែរ ក្រុមម្ចាស់ផ្ទះ Atletico Madrid នឹងឡើងមកឈរនៅចំណាត់ថ្នាក់លេខ 3 បណ្ណោះអាសន្ន ប្រសិនបើពួកគេអាចយកឈ្នះ Barcelona បាន។ ដោយឡែកនៅក្នុងការប្រកួតនេះដែរ ក្លឹបអ្នកមានបុណ្យ Barcelona នឹងត្រូវអវត្តមានកីឡាករជើងចាស់ 2 រូបគឺ Robert Lewandowski និង Jordi Alba។
ខ្សែការពារឆ្វេង Jordi Alba បានជាប់ពិន័យកាតក្រហមកាលពីប្រកួតមុនជាមួយ Espanyol ខណៈដែល Robert Lewandowski ជាប់ពិន័យ 3 ប្រកួតពីតុលាការនៃប្រទេសអេស្ប៉ាញ ដោយសារតែគាត់មិនបានគោរពច្បាប់កាតក្រហមរបស់ La Liga។ យ៉ាងណាមិញជម្រើស 11 នាក់ដំបូងនៅក្នុងរាត្រីនេះ អាចមានដូចជា៖
– សម្រាប់ Atletico Madrid: Oblak; Savic, Witsel, Gimenez; Llorente, Kondogbia, Barrios, Koke, Carrasco; Griezmann, Morata
– សម្រាប់ Barcelona: Ter Stegen; Kounde, Araujo, Christensen, Balde; Pedri, Busquets, De Jong; Dembele, Torres, Fati
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
តែតចូលមួយគ្រាប់ហើយ Gabriel Magalhaes ឆ្លៀតអបអរឌឺខ្សែប្រយុទ្ធរបស់ក្លឹប Sporting CP
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ត្រៀមចែកផ្លូវគ្នាជាមួយលោក Carlo Ancelotti
-
បាល់ទាត់អន្តរជាតិ5 days ago
Unai Emery បដិសេធមិនឲ្យក្លឹបនាំយកខ្សែបម្រើរូបនេះត្រឡប់មកវិញ